MORNING NEWS BRIEF [MAY 10, 2023]

MORNING NEWS BRIEF [MAY 10, 2023]

MORNING NEWS BRIEF [MAY 10, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំពាក់ព័ន្ធ នៅសាធារណរដ្ឋឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១០ ដល់ទី១១ ខែឧសភា។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  2. សម្តេចតេជោនាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិសិង្ហបុរី បានពិភាក្សាការងារលើការជំរុញកិច្ចសហប្រតិបត្តិការការអនុវ​ត្តកិច្ចព្រមព្រៀងវិស័យថាមពល និងទីផ្សារកាបូន។ ប្រភព៖ ខ្មែរថាមស៍
  3. នាយករដ្ឋមន្ត្រីទីម័រខាងកើត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រទីម័រខាងកើត​ ចូលជាសមាជិកទី១១ នៃសមាគមអាស៊ាន។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញនូវជំហរ និងការប្តេជ្ញាចិត្តលើការពង្រឹងបន្ថែមទំនាក់ទំនងកម្ពុជា-អឺរ៉ុប ដើម្បីកិច្ចសហប្រតិបត្តិការល្អ សម្រាប់ប្រយោជន៍រួមនៃប្រជាជាតិទាំងអស់។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  2. គ.ជ.ប បានប្រកាសទទួលស្គាល់ជាផ្លូវការគណបក្សនយោបាយចំនួន ១១ ក្នុងចំណោម ២០ គណបក្សនយោបាយដែលបានចុះឈ្មោះសម្រាប់ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣។ ប្រភព៖ ខ្មែរថាមស៍
  3. រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្ត្រីសម្របសម្រូលសន្តិសុខសិង្ហបុរី បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនប្រពៃណី និងមិនមែនប្រពៃណី។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
  1. កម្ពុជា បានប្តេជ្ញាគាំទ្រលើកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌូនេស៊ី ដើម្បីសម្រេចបានអត្ថប្រយោជន៍សេដ្ឋកិច្ចជាអាទិភាពទាំង១៦ និងអាទិភាពផ្សេងៗនៃសមាគមសេដ្ឋកិច្ចអាស៊ាន សម្រាប់ឆ្នាំ២០២៣។ ប្រភព៖ ខ្មែរថាមស៍
  2. គិតត្រឹមត្រីមាសទី១ នៃឆ្នាំ២០២៣ កម្ពុជាបាននាំចេញផលិតផលស្បែកជើង និងវត្ថុប្រហាក់ប្រហែលមានតម្លៃជិត ៣២៤លានដុល្លារ ធ្លាក់ចុះ២៣% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. គិតត្រឹមត្រីមាសទី១ នៃឆ្នាំ២០២៣ កម្ពុជាបាននាំចូលទំនិញសំខាន់ៗដែលមានទំហំទឹកប្រាក់ជាង ២.៣១២លានដុល្លារ ថយចុះជាង ២៧% ធៀបនឹងរយៈពេលដដែលឆ្នាំ២០២២។ ប្រភព៖ AMS News
ព័ត៌មានសង្គម
  1. កម្ពុជា និងអង់គ្លេស បានពិភាក្សាអំពីការអនុវត្តកម្មវិធីអប់រំបៃតង ដើម្បីជំរុញការសិក្សាប្រកបដោយចីរភាពបៃតង ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុជាសាកល។ ប្រភព៖ Fresh News
  2. នាយករដ្ឋមន្ត្រីវៀតណាម បានកោតសរសើរលើភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ប្រកបដោយភាពជោគជ័យ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. ក្រសួងប្រៃសណីយ៍ មានគម្រោងបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យចំនួន ៥៥៨ ទូទាំងប្រទេស ដើម្បីលើកកម្ពស់សមត្ថភាពរៀន និងបង្រៀនតាមបច្ចេកវិទ្យាឌីជីថល។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍