By admin
Monday May 16th, 2022
MORNING NEWS BRIEF [MAY 16,2022]
MORNING NEWS BRIEF [MAY 16,2022]
MORNING NEWS BRIEF [MAY 16,2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Monday May 16th, 2022
Monday May 16th, 2022
ព័ត៌មានសំខាន់ៗ
អាស៊ាន និងអាមេរិក បេ្តជ្ញានឹងបង្កើនកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ដើម្បីលើកកម្ពស់សន្តិភាព សន្តិ-សុខ និងស្ថិរភាពក្នុងតំបន់។ ប្រភព៖ខ្មែរថាមស៍
កម្ពុជា និងឥណ្ឌូនេស៊ី បានជួបពិភាក្សា ដើម្បីផ្លាស់ប្តូរយោបល់លើការអនុវត្តការងារ មុនកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេស អាស៊ាន ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី១៨ ខែឧសភា។ ប្រភព៖ភ្នំពេញប៉ុស្តិ៍
អាស៊ាន និងអាមេរិក នឹងជំរុញកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្ម និងដឹកជញ្ជូន ដែលជាកិច្ចសហប្រតិបត្តិ ដើម្បីឆ្ពោះទៅរកបរិយាកាសសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
សម្តេចតេជោនាយកមន្រ្តី និងជាប្រធានអាស៊ាន២០២២ បានជំរុញឱ្យមានការបន្តកិច្ចសន្ទនានយោបាយទូលំទូលាយ ចំពោះវិបត្តិអ៊ុយក្រែន និងរុស្ស៊ី ដើម្បីស្តារសន្តិភាពឡើងវិញ។ ប្រភព៖Fresh News
កម្ពុជា និងវៀតណាម នឹងបង្កើនទំនាក់ទំនងការពារជាតិឱ្យបានកាន់តែប្រសើរឡើងក្នុងមួយកម្រិតទៀត ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនៅតាមព្រំដែន។ ប្រភព៖ខ្មែរថាមស៍
គណបក្សភ្លើងទៀន បានធ្វើសមាជគណបក្សលើកទី២ដោយសម្រេចជាផ្លូវការចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងដាក់ចេញគោលនយោបាយចំនួន ០៧ចំណុច។ ប្រភព៖វិទ្យុបារាំងអន្តរជាតិ
ព័ត៌មានសេដ្ឋកិច្ច
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ាន លើការនាំចេញកង់ ក្នុងរយៈពេល៤ខែដំបូង ដែលទទួលចំណូលប្រមាណ ៣០៦លានដុល្លារ។ ប្រភព៖ Fresh News
ក្នុងរយៈពេល0៤ខែដំបូងនៃឆ្នាំ២០២២ កម្ពុជាបាននាំចេញទំនិញទៅអាមេរិក ប្រមាណ ២.៩៣២លានដុល្លារ កើនឡើង ៥៣,៦% ខណៈការនាំចូលមានចំនួន ១០៤លានដុល្លារ។ ប្រភព៖សារព័ត៌មានថ្មីៗ
ក្រសួងកសិកម្ម បានបញ្ជាក់ថា ចិនមានចំណាប់អារម្មណ៍វិនិយោគលើការដាំ និងកែច្នៃដំណាំកាហ្វេ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅបរទេស។ ប្រភព៖សារព័ត៌មានថ្មីៗ
ព៍ត៌មានសង្គម
ក្រសួងវប្បធម៌កម្ពុជា បានអំពាវនាវដល់រដ្ឋាភិបាលអង់គ្លេសឱ្យបញ្ជូនវត្ថុបុរាណកម្ពុជា មកវិញ ដែលត្រូវបានគេលួចពីប្រាសាទនានារបស់កម្ពុជា ពីសម័យកាលសង្គ្រាម។ ប្រភព៖វិទ្យុបារាំងអន្តរជាតិ
រដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិកាចំនួន ១,១៧លានដុល្លារ ដល់មូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន ដើម្បីលើកកម្ពស់ការថែទាំមាតា និងទារកនៅកម្ពុជា។ ប្រភព៖ខ្មែរថាមស៍
ក្នុងរយៈពេល១៥ខែនៃយុទ្ធនាការវ៉ាក់សាំងកូវីដ១៩ ប្រជាជនកម្ពុជាជាង ១៥លាននាក់ទទួលបានវ៉ាក់សាំងយ៉ាងហោចណាស់ ចំនួនមួយដូស។ ប្រភព៖ខ្មែរថាមស៍