• By admin
  • Tuesday May 24th, 2022

MORNING NEWS BRIEF [MAY 24,2022]

MORNING NEWS BRIEF [MAY 24,2022]

MORNING NEWS BRIEF [MAY 24,2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. កម្ពុជា បង្ហាញពីការត្រៀមខ្លួនចូលរួមកិច្ចសហប្រតិបត្តិការអន្តរ-ជាតិ ក្រោមក្របខ័ណ្ឌពហុភាគី ដើម្បីស្តារសង្គម-សេដ្ឋកិច្ច និងលើកកម្ពស់វិបុលភាព ក្នុងសន្និបាតប្រចាំឆ្នាំរបស់ UNESCAP។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. បណ្តាសមាជិកអាស៊ាន បានចេញសេចក្តីថ្លែងការណ៍រួម ដែលបញ្ជាក់ពីការប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីស្តារ និងពង្រឹងការតភ្ជាប់ផ្លូវអាកាសក្នុងតំបន់ និងលើសពីនេះ។  ប្រភព៖ខ្មែរថាមស៍
  3. ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា គិតត្រឹមរយៈពេល ០៤ខែក្នុងឆ្នាំ២០២២ កម្ពុជា បាននាំចេញកង់ទៅទីផ្សារអន្តរជាតិដែលគិតជាទឹកប្រាក់ប្រមាណ ៣០០លានដុល្លារ កើនឡើង ៥៤%។ ប្រភព៖ AMS News
ព័ត៌មាននយោបាយ
  1. ក្រសួងការពារជាតិកម្ពុជា និងវៀតណាម បានពិភាក្សាការងារ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងការគាំទ្រភាពជាប្រធានអាស៊ាន២០២២ របស់កម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
  2. គ.ជ.ប. នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ក្រោមប្រធានបទ ស្តីពីសភាពការណ៍ទូទៅជុំវិញដំណើរការការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ ប្រភព៖ កម្ពុជាថ្មី
  3. គ.ជ.ប. បញ្ជាក់ថា រយៈពេលបីថ្ងៃនៃដំណើរការឃោសនាបោះ-ឆ្នោតបានប្រព្រឹត្តទៅដោយភាពរលូន និងគ្មានហិង្សា ដែលឆ្លុះបញ្ចាំងពីភាពចាស់ទុំរបស់គណបក្សនយោបាយនីមួយៗ។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព័ត៌មានសេដ្ឋកិច្ច 
  1. សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វិស័យកាត់ដេរ​មានការរីក-ចម្រើន ខណៈការបញ្ជាទិញមានការកើនឡើង ដែលរោងចក្រជាច្រើន បានបង្កើនសង្វាក់ផលិតកម្មសម្រាប់តម្រូវការទីផ្សារ។ ប្រភពAMS News 
  2. ក្នុងរយៈពេល ០៤ខែក្នុងឆ្នាំ២០២២ ការនាំចេញស្វាយ និងស្វាយចន្ទី ដែលជាផលិតផលកសិកម្មសក្តានុពលមានការថយចុះ បណ្ដាលមកពីការបោះបង់ការដាំដុះ និងបញ្ហាអាកាសធាតុ។ ប្រភព៖ សារព័ត៌មានថ្មីៗ
  3. តាមរបាយការណ៍របស់ក្រសួងកសិកម្ម បានឱ្យដឹងថា ក្នុងរយៈពេល ០៤ខែដំបូង កម្ពុជាបាននាំចេញម្រេច ប្រមាណ ៣,៨៣៤តោន កើនឡើង៧៩% ធៀបនឹងឆ្នាំ២០២១។ ប្រភព៖ Fresh News
ព៍ត៌មានសង្គម
  1. កម្ពុជា ទទួលទង់ជ័យរបស់ស៊ីហ្គេម ជាផ្លូវការ និងត្រៀមខ្លួនសម្រាប់ធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្នុងឆ្នាំ២០២៣។ ប្រភព៖ AMS News 
  2. រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំងបានចុះហត្ថលេខាកិច្ចព្រមព្រៀងជាដៃគូលើផែនការយុទ្ធសាស្រ្ដសម្រាប់ទីក្រុងវៃឆ្លាត និងមានចីរភាព។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  3. ខេត្តព្រះវិហារ បានប្រទះឃើញនូវបំណែកវត្ថុលោហៈ ចំនួន ២បំណែក ដែលមានចារអក្សរមួយបន្ទាត់ និងត្រូវបានអ្នកជំនាញកំណត់ថា ជាអក្សរស្ថិតក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ប្រភព៖ សារព័ត៌មានថ្មីៗ