• By admin
  • Tuesday November 1st, 2022

MORNING NEWS BRIEF [NOVEMBER 01, 2022]

MORNING NEWS BRIEF [NOVEMBER 01, 2022]

MORNING NEWS BRIEF [NOVEMBER 01, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. កម្ពុជា បានស្នើធ្វើជាម្ចាស់ផ្ទះការរៀបចំកិច្ចសន្ទនាទ្វេភាគីរវាងរុស្ស៊ី និងអ៊ុយក្រែន នាកិច្ចប្រជុំកំពូលអាស៊ានខាងមុខ ដើម្បីជួយសម្រួលដល់ស្ថានការណ៍តានតឹងនៃប្រទេសទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍ 
  2. ក្រសួងយុត្តិធម៌ បានធ្វើការច្រានចោលសន្ទស្សន៍នីតិរដ្ឋឆ្នាំ២០២២ ចេញផ្សាយដោយ WJP ដែលដាក់ចំណាត់ថ្នាក់កម្ពុជាចុងក្រោយទីពីរ ក្នុងការអនុវត្តតាមនីតិរដ្ឋ ដោយលើកថាជាចេតនានយោបាយ។ប្រភព៖  ខ្មែរថាមស៍
  3. គិតត្រឹមរយៈពេល០៩ខែនៃឆ្នាំ២០២២ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម មានតម្លៃ ៤,៦ពាន់លានដុល្លារ កើនឡើង ២២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
  1. នាយករដ្ឋមន្ត្រីចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នៅទីក្រុងភ្នំពេញ​ ពីថ្ងៃទី៨ ដល់ទី១១ ខែវិច្ឆិកា។ ប្រភពស្ថានីយ៍ទូរទស្សន៍ ប៊ី ធី វី
  2. គ.ជ.ប បានលើកឡើងថា ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ មានការចាប់អារម្មណ៍ និងចូលរួមពីយុវជនអាយុ ១៨ឆ្នាំ ច្រើនជាងអាណត្តិមុនៗ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  3. អតីតសមាជិកគណបក្សប្រឆាំងចំនួន ២.០០០នាក់ បានសម្រេចចូលរួមជាមួយគណបក្សប្រជាជន ដើម្បីរួមចំណែកការអភិវឌ្ឍ និងសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច 
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានកំណត់ច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ២០២៣ ដើម្បីផ្តល់ជំនួយហិរញ្ញវត្ថុបន្ថែមសម្រាប់សម្រួលភាពក្រីក្ររបស់ប្រជាជនដោយសារជំងឺកូវីដ១៩ និងអតិផរណា។ ប្រភព៖ ខ្មែរថាមស៍
  2. ក្រសួងទេសចរណ៍ នឹងរៀបចំកិច្ចប្រជុំមួយចំនួនថា្នក់រដ្ឋមន្ត្រី និងឧត្តមមន្ត្រីទេសចរណ៍ ពីថ្ងៃទី១-៥ ខែវិច្ឆិកា ដើម្បីដាក់ចេញយុទ្ធ-សាស្ត្រនិងផែនការស្តារអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងតំបន់រួម។ប្រភព៖ Fresh News
  3. គិតត្រឹមឆមាសទី១នៃឆ្នាំ២០២២ គណៈកម្មការអន្តរក្រសួង បានចុះបញ្ជីស្លាកលេខពិសេស ១២.២៧៨ ស្លាកលេខ ដែលប្រមូលចំណូលបាន ៩១ប៊ីលានរៀល។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព៍ត៌មានសង្គម
  1. ក្រសួងអប់រំ នឹងដាក់ដំណើរការជាផ្លូវការមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល ដើម្បីជំរុញនវានុវត្តន៍ក្នុងវិស័យអប់រំ​ និងពង្រឹងការកសាងធនធានមនុស្សនៅកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
  2. ក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា បានធ្វើការពិគ្រោះយោបល់លើការសិក្សាអំពីប្រភេទអង្ករនាំចេញអាទិភាព ដើម្បីជំរុញផលិតភាពក្នុងការប្រកួតប្រជែងនៅទីផ្សារអន្តរជាតិ។ ប្រភព៖ AMS News 
  3. ក្រសួងបរិស្ថាន បានលើកផែនការការងារសម្រាប់ឆ្នាំ២០២៣ ក្នុងគោលដៅដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ លើកកម្ពស់ការអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍបៃតង។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍