By admin
Wednesday November 16th, 2022
MORNING NEWS BRIEF [NOVEMBER 15, 2022]
MORNING NEWS BRIEF [NOVEMBER 15, 2022]
MORNING NEWS BRIEF [NOVEMBER 15, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Wednesday November 16th, 2022
Wednesday November 16th, 2022
ព័ត៌មានសំខាន់ៗ
អាស៊ាន បានអនុម័ត និងកត់សម្គាល់ឯកសារលទ្ធផល ចំនួន១០១ ស្តីពី អាទិភាពចម្បងក្នុងសសរស្តម្ភទាំងបីនៃសហគមន៍អាស៊ាន និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ជាមួយដៃគូយុទ្ធសាស្ត្រ។ ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ប្រធានាធិបតីអាមេរិក វាយតម្លៃខ្ពស់លើការដឹកនាំរបស់ សម្តេចតេជោ ដែលមានគោលជំហរដោះស្រាយវិបត្តិមីយ៉ាន់ម៉ា សង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាមីស៊ីលនៅកូរ៉េខាងជើង។ ប្រភព៖ Fresh News
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាគ្មានបំណងផ្តល់ជំនួយយោធា និងអាវុធ ទៅឱ្យអ៊ុយក្រែន ដើម្បីប្រឆាំងនឹងរុស្ស៊ីទេ ពីព្រោះកម្ពុជាមិនគាំទ្រការប្រឈមមុខគ្នាដោយអាវុធ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មាននយោបាយ
សម្តេចតេជោ បានបញ្ជាក់ជាថ្មីថា កម្ពុជា និងអាស៊ាននៅតែរក្សាជំហរនយោបាយរួបរួម មជ្ឈភាព ឯករាជ្យ និងអព្យាក្រឹត និងមិននៅក្រោមឥទ្ធិពលរបស់មហាអំណាច។ ប្រភព៖ ខ្មែរថាមស៍
កម្ពុជា និងព្រុយណេ បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងជិតស្និទ្ធ និងចំណងមិត្តភាពដ៏រឹងមាំនៃប្រទេសទាំងពីរ និងបេ្តជា្ញបន្តពង្រឹងកិច្ចសហប្រតិបតិ្តការទ្វេភាគី ដើម្បីផលប្រយោជន៍រួម។ ប្រភព៖ Fresh News
គណបក្សនយោបាយនានានៅកម្ពុជា បានសម្តែងការអបអរសាទរដល់រាជរដ្ឋាភិបាល ចំពោះភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១។ ប្រភព៖ ស្ថានីយទូរទ្សសន៍ ប៊ី ធី វី
ព័ត៌មានសេដ្ឋកិច្ច
សមាជិកអាស៊ានបូកបី បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគ ដោយទាញយកផលប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់។ ប្រភព៖ ខ្មែរថាមស៍
ស្ថាប័នឯកជន និងអ្នកសេដ្ឋកិច្ច បានរំពឹងថា ជំនួបទ្វេភាគីរវាងកម្ពុជា និងកូរ៉េ នឹងផ្តល់ផលវិជ្ជមានដល់ពាណិជ្ជកម្មទ្វេភាគី ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងចូលជាធរមាននៅខែធ្នូ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្រសួងពាណិជ្ជកម្មកម្ពុជា និងវិស័យឯកជនអេមីរ៉ាតអារ៉ាប់រួម បានពិភាក្សាលើផលិតផលសក្តានុពល សម្រាប់ការនាំចេញក្នុងការពង្រីកទីផ្សារនាំចេញ ក្នុងកិច្ចចរចា CAM-UAE CEPA។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព៍ត៌មានសង្គម
កាណាដា បានសន្យានឹងផ្តល់ជំនួយ ៩៩ម៉ឺនដុល្លារ ដល់កម្ពុជា និងឡាវ សម្រាប់គម្រោងបោសសម្អាតមីនមិនទាន់ផ្ទុះ ដែលកើតចេញពីសង្រ្គាមស៊ីវិល និងការទម្លាក់គ្រាប់បែករបស់អាមេរិក។ ប្រភព៖ ខ្មែរថាមស៍
រាជរដ្ឋាភិបាល បានដាក់ឱ្យចរាចរជាផ្លូវការនូវក្រដាសរូបិយប័ណ្ណ ២០០រៀល និង ២០០០រៀលគំរូថ្មី ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះតទៅ។ ប្រភព៖ ស្ថានីយទូរទ្សសន៍ ប៊ី ធី វី
ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា គោលដៅជាអាទិភាពបន្តរបស់កម្ពុជា គឺកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ ប្រភព៖ Fresh News