MORNING NEWS BRIEF [ NOVEMBER 22, 2022]

MORNING NEWS BRIEF [ NOVEMBER 22, 2022]

MORNING NEWS BRIEF [ NOVEMBER 22, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សមាជិកនៃសន្និបាតអាយប៉ា បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិ-ការលើការរក្សាសន្តិភាព និរន្តរភាព ភាពធន់ និងការស្តារឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺកូវីដ១៩។ ប្រភព៖ ខ្មែរថាមស៍
  2. សម្តេចតេជោ បានលើកឡើងថា រដ្ឋមន្ត្រីការពារជាតិចិន និងអា-មេរិក នឹងមានជំនួបកំពូលនាកិច្ចប្រជុំ ADMM ដែលបង្ហាញពីភាពវិជ្ជមានរួមចំណែកដល់ស្ថិរភាពតំបន់ និងសកល។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. សម្តេចប្រធានព្រឹទ្ធសភា បានលើកឡើងថានៅពេលដែលពិភពលោកកំពុងងើបឡើងវិញពីជំងឺកូវីដ១៩ ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីដោះស្រាយបញ្ហាប្រឈម។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មាននយោបាយ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់តួនាទីរបស់ស្ថាប័ននីតិបញ្ញត្តិ ក្នុងការរួមចំណែកដល់ការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ ​និងសកល។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
  2. ព្រះមហាក្សត្រ បានស្នើដល់សមាជិកនៃសន្និបាតអាយប៉ា ឱ្យបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរសភា ដើម្បីរួមគ្នាឆ្ពោះទៅរកសហគមន៍អាស៊ានដែលមានភាពធន់។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. AICHR បានបញ្ជាក់នូវការប្តេជ្ញាចិត្តជាថ្មី ក្នុងការលើកកម្ពស់កិច្ចការពារសិទ្ធិមនុស្សដែលសេរីភាពជាមូលដ្ឋាន ដើម្បីរួមចំណែកដល់ការដោះស្រាយបញ្ហាប្រឈមដែលអាស៊ានកំពុងជួបប្រទះ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច 
  1. រដ្ឋាភិបាល បានប្រកាសពីការបញ្ចេញទុនក្នុងទឹកប្រាក់ ១០លានដុល្លារ បន្ថែមលើមូលនិធិសម្រាប់ទិញស្រូវចំនួន ៨៣លានដុល្លារ សម្រាប់ការប្រមូលទិញស្រូវ និងជួយរក្សាស្ថិរភាពនៃតម្លៃស្រូវ។ ប្រភព៖ Fresh News
  2. រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា និងភាគីវៀតណាម បានពិភាក្សាការងារ និងប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យ កសិកម្ម និងផលិតកម្មកែច្នៃ ដើម្បីបម្រើដល់តម្រូវការនាំចេញ។ ប្រភព៖ ខ្មែរថាមស៍
  3. ធនាគារជាតិ បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្នុងការលើកកម្ពស់ការប្រើប្រាស់រូបិយ-ប័ណ្ណជាតិ ដើម្បីកាត់បន្ថយកម្រិតនៃប្រាក់ដុល្លារក្នុងសេដ្ឋកិច្ច។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. ក្នុងរយៈពេល៣០ឆ្នាំ រដ្ឋាភិបាល បានប្រើប្រាស់ថវិកាប្រមាណ ២០០លានដុល្លារ សម្រាប់ការបោសសម្អាតមីន ដែលបានប្រែក្លាយដីសុវត្ថិភាព ២ពាន់គ.ម.ក្រឡា ដល់ប្រជាជន ៩លាននាក់។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី 
  2. ក្រសួងអប់រំ បានប្រកាសពីការចាត់វិធានការមួយចំនួន ដើម្បីធានាដល់សុវត្ថិភាពជូនសិស្សានុសិស្ស នាការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២​​ ក្នុងខែធ្នូខាងមុខនេះ។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងធនធានទឹក បានជូនដំណឹងដល់ប្រជាពលរដ្ឋ ស្តីពី ស្ថាន-ភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៣-២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ប្រភព៖ Fresh News