MORNING NEWS BRIEF [NOVEMBER 28, 2022]

MORNING NEWS BRIEF [NOVEMBER 28, 2022]

MORNING NEWS BRIEF [NOVEMBER 28, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអភិបាលរាជ-ធានី និងរដ្ឋធានី​អាស៊ាន២០២២ និងវេទិកាអភិបាលក្រុងអាស៊ាន នាថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០២២។ ប្រភព៖ កម្ពុជាថ្មី
  2. សម្តេចតេជោនាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភាឡាវ បានកោត-សរសើរចំពោះលទ្ធផលមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលរួមចំណែកដល់ការកសាងសន្តិភាព និងការអភិវឌ្ឍដោយចីរភាព។ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. គ.ជ.ប បានបង្ហាញពីលទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលគិតត្រឹមថ្ងៃទី២៦ វិច្ឆិកា ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីមាន ៤៨៦.៦៤២នាក់។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. ក្រសួងការពារជាតិកម្ពុជា និងភាគី​កូរ៉េ បានបង្ហាញពីសហប្រតិបត្តិ-ការល្អក្នុងវិស័យការពារជាតិ ដែលនឹង​ក្លាយ​​ជា​សសរស្ដម្ភ​ ​ដើម្បី​ជំរុញ​ការរក្សា​សន្តិភាព ​ក្រោម​ឆត្រអង្គការសហប្រជាជាតិ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ានផេក (ASEAN-PAC) បានអនុម័តឯកសារសំខាន់ៗ ០៣ រួមមានឯកសារ ASEAN-PAC MoU ដែលត្រូវបានពិភាក្សាច្រើនឆ្នាំកន្លងមករវាងប្រទេសជាសមាជិក។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  3. កម្ពុជា និងថៃ បានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យ យោធា ដើម្បីជំរុញការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសជួញដូរមនុស្ស និងគ្រឿងញៀន និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។​ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច 
  1. សហព័ន្ធស្រូវអង្ករកម្ពុជា បានដាក់ចេញផែនការនាំចេញអង្ករឱ្យបាន ៧៥ម៉ឺនតោននៅឆ្នាំ២០២៣ និង១លានតោននៅឆ្នាំ២០២៥ ដើម្បីជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
  2. វិស័យឯកជន បានរំពឹងថា ការវិនិយោគលើការផលិតគ្រាប់ស្វាយ- ចន្ទីកម្ពុជា នឹងកើនឡើង នៅពេលគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ ត្រូវបានដាក់ឱ្យប្រើប្រាស់។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. គិតត្រឹមខែតុលានៃឆ្នាំ២០២២ ការនាំចេញសម្លៀកបំពាក់របស់កម្ពុជា បានកើនឡើងដល់ ៧,៧៤៧ពាន់លានដុល្លារ ស្មើនឹង ១៨,៥១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. ក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ បាននិងកំពុងរៀបចំសេចក្តីព្រាងច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កើនប្រសិទ្ធភាពការអនុវត្តច្បាប់​។ ប្រភព៖ ខ្មែរថាមស៍
  2. រដ្ឋមន្ត្រីក្រសួងសាធារណការ និងប្រេសិតអ.ស.ប បានជួបពិភាក្សាពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូន និងសុវត្ថិភាពចរាចរណ៍ និងការលើកកម្ពស់ការយល់ដឹងពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. គិតត្រឹមខែវិច្ឆិកានៃឆ្នាំ២០២២ រាជរដ្ឋាភិបាល បានឧបត្ថម្ភថវិកាជាង ៨៦៨លានដុល្លារ ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រភព៖ AMS