• By admin
  • Wednesday November 30th, 2022

MORNING NEWS BRIEF [NOVEMBER 29, 2022]

MORNING NEWS BRIEF [NOVEMBER 29, 2022]

MORNING NEWS BRIEF [NOVEMBER 29, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. នាវាល្បាតកងទ័ពជើងទឹកអង់គ្លេស គ្រោងនឹងចូលចត នៅកំពង់ផែខេត្តព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិ-ការប្រទេសទាំងពីរ នាដើមខែកុម្ភៈ ឆ្នាំ២០២៣។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. ប្រធានរដ្ឋសភាវៀតណាម បង្ហាញថាដំណើរទស្សនកិច្ចមកកម្ពុជា ពេលថ្មីៗនេះ បានរួមចំណែកដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជំរុញសាមគ្គីភាពក្នុងកិច្ចប្រជុំ AIPA។ ប្រភព៖ ខ្មែរថាមស៍ 
  3. ក្រសួងសាធារណការ បានដឹកនាំកិច្ចប្រជុំ ឆ្លងសេចក្តីព្រាង ស្តីពី ផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ ដើម្បីកំណត់អាយុកាលនៃការនាំចូលរថយន្តមួយទឹក។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ព័ត៌មាននយោបាយ
  1.  រដ្ឋសភា បានបើកសម័យប្រជុំពេញអង្គលើកទី៨ នៃនីតិកាលទី៦ ដើម្បីពិភាក្សាលើសេចក្តីស្នើ និងសេចក្តីព្រាងច្បាប់ និងវិសោធន-កម្ម ចំនួន ០៤។ ប្រភព៖ Fresh News 
  2. គ.ស.ម.ក. និង​ OHCHR បានផ្សព្វផ្សាយសេចក្តីអង្កេតសន្និដ្ឋាន នៃរបាយការណ៍តាមកាលកំណត់លើកទី៣ របស់កម្ពុជា ស្តីពី កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ ប្រភព៖ Fresh News
  3. គ.ជ.ប បានបង្ហាញពីលទ្ធផលបណ្ដោះអាសន្នថ្ងៃទី៤០ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលក្នុងនោះប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ៥០៦.៧៧១នាក់។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច 
  1. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងប្រធានសមាគមធុរកិច្ចថៃ-កម្ពុជា បានជួបពិភាក្សាការងារ និងបង្ហាញពីសក្តានុពល និងឱកាសរកផលចំណេញពីការធ្វើពាណិជ្ជកម្មនៅកម្ពុជា។ ប្រភព៖ Fresh News 
  2. ក្នុងត្រីមាសទី១នៃឆ្នាំ២០២២ ស្ថានភាពសេដ្ឋកិច្ចកម្ពុជា បាននិងកំពុងបន្តងើបឡើង ខណៈអតិផរណាស្ថិតក្រោម ៥% ស្របពេលដែលសកម្មភាពធុរកិច្ចមានភាពប្រសើរឡើង។ ប្រភព៖ AMS News 
  3. ក្រសួងពាណិជ្ជកម្ម និងស្ថានទូតកូរ៉េប្រចាំកម្ពុជា បានផ្សព្វផ្សាយពីការអនុវត្តកិច្ចព្រមព្រៀង CKFTA ដើម្បីជំរុញការនាំចេញ និងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងនេះ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចផ្តល់អាហារូបករណ៍ទេព្យកុសលឌីជីថលចំនួនចន្លោះពី ៣០០-៥០០០នាក់ ដើម្បី បណ្តុះបណ្តាលធនធានមនុស្សលើជំនាញឌីជីថល។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. WB បានប៉ានប្រមាណថា ប្រជាជនកម្ពុជាប្រមាណ ៤៦០.០០០នាក់ បានធ្លាក់ក្រោមបន្ទាត់នៃភាពក្រីក្រ ជាការកើនឡើងចំនួន ២,៨% ចាប់តាំងពីការចាប់ផ្តើមនៃវិបត្តិកូវីដ១៩ ឆ្នាំ២០២០។ ប្រភព៖ ខ្មែរថាមស៍
  3. អង្គភាពប្រឆាំងអំពើពុករលួយ បានគ្រោងរៀបចំអ្នកសង្កេតការណ៍ចំនួន ៣.០០០នាក់ ក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២២ ដើម្បីធានាបានដំណើរការប្រឡងដោយយុត្តិធម៌ និងតម្លាភាព។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី