MORNING NEWS BRIEF [NOVEMBER 30, 2022]

MORNING NEWS BRIEF [NOVEMBER 30, 2022]

MORNING NEWS BRIEF [NOVEMBER 30, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានពិភាក្សាការងារ និងកោតសរសើរចំពោះសមិទ្ធផលនានាដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ។ ប្រភព៖ Fresh News
  2. គណៈកម្មការទន្លេមេគង្គ បានបេ្តជ្ញាចិត្តជាថ្មី ដើម្បីបង្កើនកិច្ច-សហប្រតិបត្តិការជាមួយបណ្តាសមាជិក ក្នុងការការពារផ្លូវទឹកទន្លេមេគង្គប្រកបដោយនិរន្តរភាព និងសុខភាពល្អ។ ប្រភព៖  ភ្នំពេញប៉ុស្តិ៍
  3. គ.ជ.ប បានជូនដំណឹងដល់ប្រជាពលរដ្ឋ ឱ្យប្រញាប់ពិនិត្យបញ្ជីឈ្មោះ និងធ្វើការចុះឈ្មោះបោះឆ្នោតឱ្យទាន់ពេលវេលា ខណៈដំណើរការពិនិត្យបញ្ជី និងចុះឈ្មោះ នឹងត្រូវបិទនៅថ្ងៃទី០៨ ខែធ្នូ។ ប្រភព៖ Fresh News  
ព័ត៌មាននយោបាយ
  1. កម្ពុជា និងន័រវែស បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹង បន្ថែមកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីទទួលបានប្រយោជន៍រួម។ ប្រភព៖ Fresh News
  2. ខេត្តស្ទឹងត្រែងនៃប្រទេសកម្ពុជា និងខេត្តសានទុងនៃប្រទេសចិន បានចុះហត្ថលេខាលើការបង្កើតទំនាក់ទំនងការទូត និងកិច្ចសហ-ប្រតិបត្តិការ ដើម្បីបង្កើនមិត្តភាពរវាងខេត្ត និងខេត្ត។ ប្រភព៖ Fresh News
  3. លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តឧត្តរមានជ័យ បានបង្ខិតសេវាចុះឈ្មោះបោះឆ្នោតឱ្យកាន់តែជិតប្រជាពលរដ្ឋ ដើម្បីសម្រួលដល់ការចុះឈ្មោះបោះឆ្នោតនៅតាមភូមិសាស្ត្រលំបាក។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច 
  1. រដ្ឋសភា បានអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលផ្តោតលើការស្តារឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាក្រោយរងផលប៉ះពាល់នៃវិបត្តិកូវីដ១៩។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  2. រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានពិភាក្សាលើការបើកឡើងវិញនៃជើងហោះហើរកម្ពុជា-ជប៉ុន ដើម្បីជំរុញកំណើនទេសចរណ៍ ក្រោយវិបត្តិកូវីដ១៩។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  3. ក្រុមហ៊ុនចំនួន ០៤ ស្នើសុំសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ខណៈគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលគ្រោងចំណាយថវិកាប្រមាណ១.៧០០លានដុល្លារ កំពុងស្ថិតក្នុងការចរចា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មានសង្គម
  1. ក្រសួងប្រៃសណីយ៍ និង JICA បានចុះហត្ថលេខាលើជំនួយបច្ចេក-ទេស នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ ដើម្បីពង្រឹងភាពធន់នៃសន្តិសុខសាយប័រក្នុងសង្គមឌីជីថលកម្ពុជា។ ប្រភព៖ Fresh News
  2. ក្រសួងសាធារណការ បានជំរុញប្រជាពលរដ្ឋឱ្យប្រើប្រាស់យាន-យន្តអគ្គិសនី ដើម្បីកាត់បន្ថយចំណាយ និងចូលរួមចំណែកដល់ការកាត់បន្ថយការបំពុលបរិស្ថានត្រឹមឆ្នាំ២០៥០។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
  3. ក្បាច់គុនបុរាណ គុនល្បុក្កតោរបស់កម្ពុជា ត្រូវបានដាក់ចូលក្នុងបញ្ជីសម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបបីនៃមនុស្សជាតិរបស់អង្គការ យូណេស្កូ។ ប្រភព៖ ខ្មែរថាមស៍