• By admin
  • Wednesday October 12th, 2022

MORNING NEWS BRIEF [OCTOBER 12, 2022]

MORNING NEWS BRIEF [OCTOBER 12, 2022]

MORNING NEWS BRIEF [OCTOBER 12, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថាទង្វើដែលរុស្ស៊ីបានធ្វើប្រជាមតិយកទឹកដីរបស់អ៊ុយក្រែនចំនួន ០៤តំបន់ មកដាក់ជាតំបន់របស់ខ្លួនគឺជារឿងមិនត្រឹមត្រូវស្របតាមច្បាប់អន្តរជាតិ។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
  2. កម្ពុជា និងវៀតណាម បានបេ្តជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកកិច្ច-សហប្រតិបត្តិការក្នុងវិស័យសុខាភិបាល ជាពិសេសលើការប្រយុទ្ធនឹងជំងឺកូវីដ១៩ រវាងប្រទេសទាំងពីរ។ ប្រភព៖ Fresh News 
  3. សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថាជំងឺកូវីដ១៩ នឹងមិនជះផលប៉ះពាល់ដល់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ក្នុងខែវិច្ឆិកា និងការអនុវត្តគម្រោងអភិវឌ្ឍន៍នានានោះទេ។ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. តុលាការបារាំង ចេញសាលក្រមបញ្ជាក់ពីភាពមិនជាប់ពាក់ព័ន្ធរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការស្លាប់របស់លោក ហុក ឡង់ឌី ដូចនឹងការលើកឡើងរបស់លោក សម រង្ស៉ី នោះឡើយ។ ប្រភពស្ថានីយ៍ទូរទស្សន៍ បី ធី​ វី 
  2. រដ្ឋសភា បដិសេធសំណើសុំជួបរបស់គណបក្សក្រៅរដ្ឋាភិបាល ដោយលើកឡើងថាពុំមានច្បាប់ និងនីតិវិធីជួបពិភាក្សារវាងរដ្ឋសភា និងគណបក្សនយោបាយដែលគ្មានអាសនៈក្នុងរដ្ឋសភាឡើយ។ ប្រភព៖ ខ្មែរថាមស៍
  3. ប្រធានគ.ស.ម.អ បានលើកឡើងថាការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ គឺជាឆន្ទៈរបស់រដ្ឋាភិបាលក្នុងការគាំពារសិទ្ធិមនុស្ស និងការបំពេញកាតព្វកិច្ចសិទ្ធិមនុស្សក្នុងនាមជារដ្ឋសមាជិកនៃអ.ស.ប។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច 
  1. កម្ពុជា និងស៊ីប បានជួបពិភាក្សាការងារ និងបង្ហាញពីចំណាប់អារម្មណ៍ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមក្នុងវិស័យអាទិ-ភាពជាច្រើនជាពិសេសទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។ ប្រភព៖ ខ្មែរថាមស៍
  2. កម្ពុជា និងអង្គការ ILO បានចុះអនុស្សារណៈយោគយល់លើកម្ម-វិធីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់រយៈពេល ០៤ឆ្នាំ ដើម្បីបន្តរួមចំណែកដល់ការជំរុញសេដ្ឋកិច្ចកម្ពុជា។ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ក្នុងរយៈពេល០៩ខែនៃឆ្នាំ២០២២ កម្ពុជាបាននាំចូលផលិតផលប្រេង និងឧស្ម័នសម្រាប់តម្រូវការក្នុងស្រុក ក្នុងតម្លៃ ២,៨៤ពាន់លានដុល្លារ កើនឡើង ៦៦% បើធៀបនឹងឆ្នាំ២០២១។ប្រភព៖ ខ្មែរថាមស៍
ព៍ត៌មានសង្គម
  1. ក្រសួងបរិស្ថាន និង WWF បានដាក់ឱ្យអនុវត្តគម្រោង និងផែនទីបង្ហាញផ្លូវ ស្តីពី ការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាព ដើម្បីរួមចំណែកដល់ការសម្រេចបានគោលដៅ SDGs។ ប្រភព៖ Fresh News
  2. CAMSOC បើកកិច្ចប្រជុំលើដំណើការសាងសង់អគារហេដ្ឋា-រចនាសម្ព័ន្ធ​សម្រាប់ស្នាក់នៅហូបចុក និងដឹកជញ្ជូនប្រតិភូកីឡាករ និងកីឡាការិនីជាតិ-អន្តរជាតិនៅភូមិ​កីឡា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមពូជស្រូវប្រមាណ ២.០០០តោន ដើម្បីជួយសម្រួលដល់កសិករដែលទទួលរងផលប៉ះពាល់ពីទឹកជំនន់។ប្រភព៖ ខ្មែរថាមស៍