By admin
Monday October 17th, 2022
MORNING NEWS BRIEF [OCTOBER 17, 2022]
MORNING NEWS BRIEF [OCTOBER 17, 2022]
MORNING NEWS BRIEF [OCTOBER 17, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Monday October 17th, 2022
Monday October 17th, 2022
ព័ត៌មានសំខាន់ៗ
តួកគី គ្រោងនឹងបើកការិយាល័យពាណិជ្ជកម្មនៅកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យអាទិភាព ជាពិសេសការជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ក្រសួងយុត្តិធម៌ បាននិងកំពុងរៀបចំឯកសារទស្សនទាន ដើម្បីត្រៀមបង្កើតអង្គភាពវិជ្ជាជីវៈដែលហៅថា «សន្ធានការី» ដើម្បីរួមចំណែកក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធនៅកម្ពុជា។ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
CAMSOC បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមក្នុងចលនាជាតិ ដើម្បីគាំទ្រព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ SEA Game 2023 ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ២០០ថ្ងៃទៀត។ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
កម្ពុជា បានចូលរួមក្នុងសន្និសីទអន្តរជាតិ CICA និងបានរំលេចពីតួនាទីសំខាន់របស់សន្និសីទនេះ ក្នុងការរួមចំណែកដល់ការកសាងតំបន់អាស៊ីប្រកបដោយភាពរឹងមាំ និងសន្តិភាព។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
កម្ពុជា និងវៀតណាម បានបើកកិច្ចប្រជុំពិនិត្យកិច្ចសហប្រតិបត្តិ-ការ ដើម្បីបង្កើនការសហការលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងពង្រឹងសន្តិសុខ និងមិត្តភាពនៃប្រទេសជិតខាងល្អ។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងមហាផ្ទៃ បានអះអាងថាគណបក្សនយោបាយដែលបានចុះឈ្មោះក្នុងបញ្ជីស្របច្បាប់ គឺមានសិទ្ធិសេរីភាពធ្វើសកម្មភាពនយោបាយដោយគ្មានការរើសអើង ឬបង្ខិតបង្ខំ។ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
កម្ពុជា និងវៀតណាម បានពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិ-ការក្នុងវិស័យទេសចរណ៍ ដើម្បីសម្រេចឱ្យបានលំហូរភ្ញៀវទេសចរ ៧០ម៉ឺននាក់ក្នុងឆ្នាំ២០២៣ និង ១លាននាក់ក្នុងឆ្នាំ២០២៤។ ប្រភព៖ សារព័ត៌មានថ្មីៗ
ធនាគារជាតិ បញ្ជាក់ថា បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជានៅមានកម្រិតទាបដែលក្នុងនោះ ប្រជាជនប្រមាណ ៣០% ត្រូវបានផាត់ចេញពីសេវាកម្មហិរញ្ញវត្ថុ ទោះបីកំណើនសេដ្ឋកិច្ចជាតិមានរង្វង់ ៧% ក្តី។ ប្រភព៖ ខ្មែរថាមស៍
គិតត្រឹមខែកក្កដានៃឆ្នាំ២០២២ អង្គភាពច្រកចេញចូលតែមួយនៅទូទាំងប្រទេស រកប្រាក់ចំណូលពីការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋបានប្រមាណ ៣០៣ពាន់លានរៀល។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព៍ត៌មានសង្គម
ថ្នាក់ដឹកនាំសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានបញ្ជាក់ថា វិស័យកីឡាប៊ូល និងប៉េតុងកម្ពុជាបានក្លាយកីឡាសក្តានុពលនិងមានការរីកចម្រើនរហូតដល់លេចធ្លោនៅលើឆាកអន្តរជាតិ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ក្រសួងសាធារណការ បានបង្ហាញថា រយៈពេល១៥ថ្ងៃនៃការបើកសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ តួលេខរថយន្តធ្វើចរាចរណ៍លើផ្លូវនេះ កើនឡើងដល់១៩ម៉ឺនគ្រឿង។ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក នឹងធ្វើការផ្សព្វផ្សាយពីប្រាសាទព្រះវិហារ ដើម្បីជំរុញទេសចរណ៍ធម្មជាតិ និងផ្សព្វ-ផ្សាយតំបន់នេះឱ្យទៅជាគោលដៅវប្បធម៌មនុស្សជាតិ។ប្រភព៖ សារព័ត៌មានថ្មីៗ