• By admin
  • Friday October 21st, 2022

MORNING NEWS BRIEF [OCTOBER 20, 2022]

MORNING NEWS BRIEF [OCTOBER 20, 2022]

MORNING NEWS BRIEF [OCTOBER 20, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. អ្នកនាំពាក្យរដ្ឋាភិបាល បានថ្លែងថា ការព្រួយបារម្ភរបស់អាមេរិកចំពោះសកម្មភាពយោធាចិននៅមូលដ្ឋានទ័ពជើងទឹករាម គ្រាន់តែជាការបង្ខំឱ្យកម្ពុជាជ្រើសរើសរវាងចិន និងអាមេរិកប៉ុណ្ណោះ។ ប្រភព៖ ខ្មែរថាមស៍
  2. ក្រសួងការបរទេស បាននិងកំពុងពិនិត្យលទ្ធភាពក្នុងការអនុញ្ញាតឱ្យអ៊ុយក្រែនចុះហត្ថលេខាលើលិខិតុបករណ៍ TAC ជាមួយអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០&៤១ និងកិច្ចប្រជុំពាក់ព័ន្ធ។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងការងារ បានបើកវេទិកាអាស៊ាន ស្តីពីទេសន្តរប្រវេសន៍ការងារលើកទី១៥ ដើម្បីជំរុញការបើកដំណើរការឡើងវិញនៃទេសន្តរប្រវេសន៍ការងារ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
ព័ត៌មាននយោបាយ
  1. ក្រសួងការពារជាតិកម្ពុជា និងវៀតណាម បានជួបពិភាក្សាការងារ និងបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមក្នុងវិស័យ យោធា និងការប្រឆាំងនឹងបទល្មើសឆ្លងដែន។ ប្រភពទីភ្នាក់ងារសារព័ត៌មានកម្ពុជា 
  2. ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែតនិងប្រធានាធិបតីទីម័រខាងកើត បានពិភាក្សាការងារ ដើម្បីជំរុញកិច្ចសហប្រតិបត្តិ-ការទេ្វភាគី និងពហុភាគីឱ្យកាន់តែស៊ីជម្រៅ។ ប្រភព៖ Fresh News
  3. គ.ជ.ប អនុញ្ញាតឱ្យភ្នាក់ងារសង្កេតការណ៍ចំនួន ៤.៦៦៩នាក់ មកពីគណបក្សនយោបាយចំនួន០៣ ចូលរួមសង្កេតដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្នុងរយៈពេល៩ខែក្នុងឆ្នាំ២០២២ កំពង់ផែស្វយ័តភ្នំពេញ បានរកចំណូលប្រមាណជាង ៣០លានដុល្លារអាមេរិក ដែលកើនឡើង ២១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។  ប្រភព៖ Fresh News
  2. ក្រសួងសាធារណការ បានបង្ហាញថា គិតចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ កម្ពុជាទទួលបានចំណូលពីការលក់លេខរថយន្តលេខពិសេសមានទឹកប្រាក់ជាង ៨២លានដុល្លារអាមេរិក។ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
  3. ក្រសួងទេសចរណ៍ បានជំរុញឱ្យបន្តផ្សព្វផ្សាយតាមថ្នាលឌីជីថលពីសក្តានុពលទេសចរណ៍ខេត្តសៀមរាប ដើម្បីស្តារសេដ្ឋកិច្ចតាមរយៈការបើកវិស័យទេសចរណ៍ឡើងវិញក្រោយវិបត្តិកូវីដ១៩។ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព៍ត៌មានសង្គម
  1. អាជ្ញាធរមីន បានបង្ហាញថា ពីខែសីហាដល់ខែកញ្ញា ឆ្នាំ២០២២ ការងារបោសសម្អាតមីនក្នុងខេត្តចំនួន០៥ សម្រេចបានចំនួន ៣១,១៨% ស្មើនឹងផ្ទៃដីសរុបចំនួន ៨.៧០៣.០៨២ម៉ែត្រក្រឡា។ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័តហិរញ្ញប្បទានក្នុងទឹកប្រាក់ ៣២.៥លានដុល្លារអាមេរិក ដើម្បីបង្កើនលទ្ធភាពទទួលបានសេវាសុខាភិបាលសម្រាប់ពលករចំណាកស្រុកនៅតាមព្រំដែន។ប្រភព៖ Fresh News
  3. ក្រសួងកសិកម្ម បាន​និងកំពុងជំរុញមន្រ្តីជំនាញពិនិត្យលើការកាត់បន្ថយចំណាយលើការប្រើប្រាស់ជីក្នុងពេលបង្កើនផលដំណាំស្រូវ ដើម្បីសម្រួលដល់ជីវភាពប្រជាជន។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី