• By admin
  • Monday October 31st, 2022

MORNING NEWS BRIEF [OCTOBER 31, 2022]

MORNING NEWS BRIEF [OCTOBER 31, 2022]

MORNING NEWS BRIEF [OCTOBER 31, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចប្រធានរដ្ឋសភា បានអំពាវនាវឱ្យមានការគោរពច្បាប់អន្តរ-ជាតិរបស់អ.ស.ប ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេ-យ្យ ខណៈដែលពិភពលោកកំពុងជួបបញ្ហាអស្ថិរភាព។ ប្រភព៖ សារព័ត៌មានថ្មីៗ
  2. ប្រធានអាស៊ាន២០២២ បានវាយប្រហារមេដឹកនាំរបបយោធា មីយ៉ាន់ម៉ាចំពោះការកើនឡើងនៃអំពើហិង្សា ដែលជាការគំរាមកំហែងដល់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច។ ប្រភព៖ ខ្មែរថាមស៍
  3. សម្តេចប្រធានរដ្ឋសភា និងប្រធានរដ្ឋសភាថៃ បានពិភាក្សាការងារ និងប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីវឌ្ឍនភាព និងវិបុលភាពប្រទេសទាំងពីរក្នុងនាមជាអ្នកជិតខាងល្អ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
  1. ប្រធានាធិបតីអាមេរិក នឹងដឹកនាំគណៈប្រតិភូមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នាខែវិច្ឆិកាខាងមុខនេះ។ ប្រភពស្ថានីយ៍ទូរទស្សន៍ ប៊ី ធី​ វី 
  2. សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់គណបក្សនយោបាយទាំងអស់ដែលបានសាមគ្គីភាពគ្នា ក្នុងការថ្កោលទោសលោក​ សម រង្ស៊ី ចំពោះទោសប្រមាថព្រះមហាក្សត្រ។ ប្រភព៖ Fresh News
  3. គ.ជ.ប បានប្រកាសលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ក្នុងរយៈពេល១០ថ្ងៃ មានប្រជាពលរដ្ឋចុះឈ្មោះថ្មីចំនួន ១៣៨.៤៩២នាក់។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច 
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានកំណត់ច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ២០២៣ ដើម្បីផ្តល់ជំនួយហិរញ្ញវត្ថុបន្ថែមសម្រាប់សម្រួលភាពក្រីក្ររបស់ប្រជាជនដោយសារជំងឺកូវីដ១៩ និងអតិផរណា។ ប្រភព៖ ខ្មែរថាមស៍
  2. សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងមានកំណើនក្នុងរង្វង់ ៦,៦% នៅឆ្នាំ២០២៣ ដោយមានការគាំទ្រពីការងើបឡើងវិញនៃវិស័យ កសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ក្រសួងកសិកម្ម បានបញ្ជាក់ពីការស្វាគមន៍ចំពោះកិច្ចសហប្រតិ-បត្តិការជាមួយភាគីចិន ដើម្បីជំរុញការវិនិយោគបន្ថែមក្នុងវិស័យ កសិកម្ម សម្រាប់ពង្រឹងការនាំចេញរបស់ប្រទេសទាំងពីរ។ ប្រភព៖ Fresh News 
ព៍ត៌មានសង្គម
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ស្របពេលប្រជា-ជនជាង ៤លាននាក់ ដែលពុំទាន់ទទួលបានវ៉ាក់សាំងដូសទី៣។ ប្រភព៖ សារព័ត៌មានថ្មីៗ
  2. ក្រសួងរៀបចំដែនដី បានដាក់ដំណើរការស្ថានីយវាស់វែងអចិន្រ្តៃ-យ៍ដោយផ្កាយរណប សម្រាប់បម្រើដល់ការវាស់វែងដី កសាងទិន្នន័យផែនទីគោល និងសម្រួលការកសាងរចនាសម្ព័ន្ធរូបវន្ត។ ប្រភព៖ ខ្មែរថាមស៍
  3. កម្ពុជា បានចុះអនុស្សរណៈជាមួយសមាគមកីឡាអាមេរិក និងកិច្ចសហការជាមួយបារាំង ដើម្បីពង្រឹងសមត្ថភាពក្រុមបាល់ទះជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតស៊ីហ្គេមឆ្នាំ២០២៣។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍