• By admin
  • Thursday September 1st, 2022

MORNING NEWS BRIEF [SEPTEMBER 01, 2022]

MORNING NEWS BRIEF [SEPTEMBER 01, 2022]

MORNING NEWS BRIEF [SEPTEMBER 01, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ស្ថានទូតចិន ប្រគល់រថយន្ត ១៥០គ្រឿង និងសម្ភារដទៃទៀត ក្រោមជំនួយឥតសំណង សម្រាប់ប្រើប្រាស់តាមតម្រូវការ ជាពិសេសក្នុងកិច្ចប្រជុំក្របខ័ណ្ឌអាស៊ានដែលកម្ពុជា ជាម្ចាស់ផ្ទះនាពេលខាងមុខ។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  2. សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងសិក្សាគម្រោងបង្កើតទីក្រុងថ្មីមួយបន្ថែមទៀត នៅតំបន់ល្វាឯមខេត្តកណ្តាល។ ប្រភព៖ ស៊ីស៊ីថាមស៍
  3. រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងឱ្យម្ចាស់រោងចក្រ សហគ្រាស ឃ្លាំង និងយានដ្ឋានជួសជុលរថយន្តធំៗ ផ្លាស់ទីតាំងទៅតំបន់ជាយក្រុង តាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
  1. អនុរដ្ឋមន្ត្រីការបរទេសគុយបា គ្រោងអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ០៣ថ្ងៃ ដើម្បីបង្កើនទំនាក់ទំនងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត។ ប្រភព៖ ខ្មែរថាមស៍
  2. គ.ជ.ប បានទទួលជួបជាមួយតំណាងគណបក្សនយោបាយចំនួន ០៤ តបសំណើរបស់ពួកគេដើម្បីពិភាក្សាធ្វើឱ្យដំណើរការរៀបចំ និងការបោះឆ្នោតឆ្នាំ២០២៣ កាន់តែល្អប្រសើរ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. តំណាងកម្ពុជាក្នុងក្របខ័ណ្ឌកិច្ចប្រជុំបរិស្ថាននៅG20 ថ្លែងថា កម្ពុជា ប្តេជ្ញាចិត្តចូលរួមចំណែកឆ្លើយតបជាមួយផលប៉ះពាល់បរិស្ថានសាកល ក្នុងនាមជាប្រទេសដែលងាយរងគ្រោះ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មានសេដ្ឋកិច្ច 
  1. ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា ពោតគឺជាដំណាំកសិផលទី២ ដែលចិនអនុញ្ញាតឱ្យនាំចូលដោយផ្ទាល់ទៅកាន់ទីផ្សារ ក្រោយភាគីចិនបានបញ្ចប់នីតិវិធីទាំងស្រុង សម្រាប់ការនាំចេញ។ ប្រភពទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. រយៈពេល ០៨ខែ នៃឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធបានចំនួន ២.៥០០លានដុល្លារ ដែលស្មើនឹង ៨៧ភាគរយ នៃច្បាប់ថវិកាឆ្នាំ២០២២។ ប្រភព៖ Fresh News
  3. គម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនៅខេត្តកំពង់ចាមដែលមានតម្លៃ ១២០លានដុល្លារ និងមានសមត្ថភាពផលិត ១១.៦០០ម៉ែត្រគូបក្នុងមួយថ្ងៃ រំពឹងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៣។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព៍ត៌មានសង្គម
  1. កម្ពុជា និង UNDP បានដាក់ដំណើរការកម្មវិធី «Cambodia SDG Investor Map» ដើម្បីជំរុញការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
  2. អាជ្ញាធរមីន បានបញ្ជាក់ថាខេត្តត្បូងឃ្មុំ ស្វាយរៀង តាកែវ កំពង់-ឆ្នាំង កំពត និងកំពង់ចាម នឹងត្រូវប្រកាសជាខេត្តអស់មីន ដំណាក់-កាលទី១ នៃគម្រោង «ដីសុវត្ថិភាព បង្កើតស្នាមញញឹម»។ ប្រភព៖ Fresh News
  3. សមាគមន៍អ្នកនិពន្ធខ្មែរ នឹងចុះMoU ជាមួយសាកលវិទ្យាល័យរេសួន នៃប្រទេសថៃ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកអក្សរ-សាស្ត្រ និងអក្សរសិល្ប៍។ ប្រភពភ្នំពេញប៉ុស្តិ៍