• By admin
  • Friday September 2nd, 2022

MORNING NEWS BRIEF [SEPTEMBER 02, 2022]

MORNING NEWS BRIEF [SEPTEMBER 02, 2022]

MORNING NEWS BRIEF [SEPTEMBER 02, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ក្រសួងការបរទេស និងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានរៀបចំដំណើរទស្សនកិច្ចអង្គទូតបរទេសចំនួន១៧ នៅប្រទេសថៃ មកខេត្តសៀមរាប និងបន្ទាយមានជ័យ ដើម្បីជំរុញសេដ្ឋកិច្ចការទូត។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីសេដ្ឋ-កិច្ចអាស៊ាន ដើម្បីពិនិត្យ និងផ្តល់យោបល់លើការដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។ប្រភព៖ Fresh News
  3. ជនបរទេសដែលបាន និងកំពុងស្នាក់នៅកម្ពុជា ចាប់ពី២ឆ្នាំ អាចស្នើសុំប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកេរិ៍្តរយៈពេលមួយឆ្នាំម្តង ដោយមិនបង់ថ្លៃ ចាប់ពីថ្ងៃទី១ កញ្ញា ២០២២។ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
  1. កម្ពុជា និងតួកគី បានវាយតម្លៃខ្ពស់លើទំនាក់ទំនង និងកិច្ចសហ-ប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្ន និងប្តេជ្ញាបន្ត ពង្រឹង និងពន្លឿនកិច្ចសហការបន្ថែមទៀតនាពេលខាងមុខ។ប្រភព៖ ខ្មែរថាមស៍
  2. គណបក្សនយោបាយចំនួន៤ បានដាក់សំណើចំនួន ១៧ចំណុចទៅកាន់ គ.ជ.ប ដើម្បីស្នើសុំកែលម្អប្រព័ន្ធបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំ២០២៣ ខាងមុខ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. តុលាការក្រុងប៉ារីស បានបើកសវនាការលើបណ្តឹងបរិហារកេរ្តិ៍លើលោក សម រង្ស៊ី ខណៈដើមចោទបានលើកឡើងពីបញ្ហាផ្លូវច្បាប់ ចំណែកឯលោក សម រង្ស៊ី អះអាងថាជារឿងនយោបាយ។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
ព័ត៌មានសេដ្ឋកិច្ច 
  1. អូស្ត្រាលី បានប្រកាសគាំទ្រគំនិតផ្តួចផ្តើមរយៈពេល៣ឆ្នាំ ក្នុងការលើកកម្ពស់ “ជណ្តើរត្រី” នៅក្នុងអាងទន្លេតំបន់មេគង្គក្រោម ដែលមានទឹកប្រាក់ ៥លានដុល្លារអាមេរិក។ ប្រភពទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. រយៈពេល៧ខែ នៃឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគរបស់ជប៉ុនចំនួន ១៤៨គម្រោង ដែលមានទុនវិនិយោគសរុបប្រមាន ២,៨៥ប៊ីលានដុល្លារអាមេរិក។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ក្រុមហ៊ុនចំនួន៥ បានបោះទុនវិនិយោគជាង ៨២លានដុល្លារ-អាមេរិក លើដំណើរការរោងចក្រដំឡើងបន្ទះសូឡា និងអាជីវកម្មរ៉ែមាស ដែលបានបង្កើតការងារថ្មីបានជិត ២ពាន់កន្លែង។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព៍ត៌មានសង្គម
  1. រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានបញ្ជាក់ទៅកាន់អ្នករៀបចំព្រឹត្តិការណ៍ពាក់ព័ន្ធជាមួយវប្បធម៌ជាតិ ត្រូវឈ្វេងយល់ឱ្យគ្រប់ជ្រុងជ្រោយ ពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាណជាតិ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. ក្រសួងសុខាភិបាល និងដៃគូពាក់ព័ន្ធ បានបង្ហាញទស្សនៈស្របគ្នាលើការថែទាំសុខភាពបឋមនៅកម្រិតមូលដ្ឋាន ដែលមានសារសំខាន់ និងចាំបាច់សម្រាប់ពេលអនាគត ។ ប្រភព៖ Fresh News
  3. អាជ្ញាធរស្រុកបន្ទាយស្រី បានរាយការណ៍ថា ពលរដ្ឋប្រមាណ៥ពាន់នាក់ បានចាកចេញពីដីចម្ការលោក ខឹម វាសនា ដោយភាគច្រើនមានអាការៈមិនស្រួលខ្លួន និងមានជំងឺ។ ប្រភព៖ ខ្មែរថាមស៍