• By admin
  • Monday September 5th, 2022

MORNING NEWS BRIEF [SEPTEMBER 05, 2022]

MORNING NEWS BRIEF [SEPTEMBER 05, 2022]

MORNING NEWS BRIEF [SEPTEMBER 05, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. កម្ពុជា និងគុយបា ប្តេជ្ញានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែម និងការត្រៀមរៀបចំសម្រាប់ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់រវាងប្រទេសទាំងពីរ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. កម្ពុជា និងថៃ បានប្តេជ្ញារួមគ្នាបន្តពង្រឹងចំណងមិត្តភាព សាមគ្គី-ភាព និងកិច្ចសហប្រតិបត្តិការល្អរវាងខេត្តនៅជាប់ព្រំដែន ដើម្បីបម្រើដល់ផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។ ប្រភព៖ Fresh News 
  3. កម្ពុជា និងUNFPA នឹងជំរុញកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងគូសបញ្ជាក់ពីសារៈសំខាន់នៃផែនការសកម្មភាពរួម ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. គុយបា បានកោតសរសើរកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ដែលបានដោះស្រាយប្រឈមនានា ជាមួយនឹងយុទ្ធសាស្ត្រការទូតដ៏ប៉ិនប្រសប់ និងមានភាពឈ្លាសវៃ។ ប្រភព៖ Fresh News
  2. កម្ពុជា នឹងបញ្ជូនទាហានចំនួន ៧០នាក់ ទៅចូលរួមក្នុងសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយរួមគ្នា ៣ប្រទេស នៅប្រទេសឡាវ ចាប់ពីថ្ងៃទី៩-១៦ ខែកញ្ញា ឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍
  3. គ.ជ.ប បានពិភាក្សាជាមួយគណបក្សនយោបាយចំនួន ០៤ ដើម្បីកែលម្អលើប្រព័ន្ធបោះឆ្នោត និងសិទ្ធិសេរីភាពនយោបាយសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ ឱ្យមានភាពប្រសើរឡើង។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច 
  1. យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម កម្ពុជា បាននាំចេញអង្ករទៅប្រទេសចិន ដែលមានចំនួន ១៦៨.២០០តោន ស្មើនឹង ៥១,៤%នៃការនាំចេញសរុប សម្រាប់ឆ្នាំ២០២២។ ប្រភពទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. ក្រសួងពាណិជ្ជកម្ម និងUNDP បានសហការលើការពង្រឹងក្របខ័ណ្ឌសមាហរណកម្ម ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូពាណិជ្ជកម្មអេឡិចត្រូនិករបស់ប្រទេសកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងកសិកម្ម បានស្នើដល់ភាគីអូស្ត្រាលីពិនិត្យលទ្ធភាពគាំទ្រការអភិវឌ្ឍ និងកែឆ្នៃគ្រាប់ពូជ និងគាំទ្រសង្វាក់តម្លៃលើវិស័យកសិកម្មដើម្បីបំពេញតម្រូវការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព៍ត៌មានសង្គម
  1. ក្រសួងទេសចរណ៍ បានសម្រេចប្រារព្ធពិធីបុណ្យសមុទ្រ និងការរៀបចំមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលកម្ពុជាជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ប្រតិភូក្រុមការងារ SCP បានចូលរួមកិច្ចប្រជុំថ្នាក់តំបន់អំពីការកាត់បន្ថយពីចំនួនច្រើនទៅប្រសើរឡើង៖ សេដ្ឋកិច្ចវិលជុំសម្រាប់ការផលិតដោយនិរន្តរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រភព៖ ទីភ្នាក់ងារសារព័ត៍មានកម្ពុជា
  3. WWF-Cambodia បានកោតសរសើរកម្ពុជាក្នុងការដោះស្រាយវិបត្តិអន្ទាក់ និងបានក្លាយជាប្រទេសដែលឈានមុខគេក្នុងការដោះស្រាយបញ្ហានេះក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រភព៖ ខ្មែរថាមស៍