• By admin
  • Tuesday September 20th, 2022

MORNING NEWS BRIEF [SEPTEMBER 20, 2022]

MORNING NEWS BRIEF [SEPTEMBER 20, 2022]

MORNING NEWS BRIEF [SEPTEMBER 20, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោ នឹងឡើងធ្វើសេចក្ដីថ្លែងការណ៍ជាតិ នៅម.ស.អ.ស.ប លើកទី៧៧ ដោយផ្ដោតលើតួនាទីស្ថាបនារបស់កម្ពុជា ក្នុងការពង្រឹងពហុភាគីនិយម ផ្អែកលើគោលការណ៍ច្បាប់។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  2. ក្រសួងអប់រំ និងភាគីជប៉ុន បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ក្នុងវិស័យផលិតកម្មឌីជីថលក្នុងបដិវត្តន៍ឧស្សាហកម្មទី៤។ ប្រភព៖ ខ្មែរថាមស៍
  3. គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានអនុម័តគម្រោងចំណាយថវិការបស់រដ្ឋសភា ដែលមានទឹកប្រាក់ប្រមាណ ៤៣លានដុល្លារ សម្រាប់ឆ្នាំ២០២៣។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
  1. ក្រសួងមហាផ្ទៃ នឹងដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី១៦ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ។ ប្រភពខ្មែរថាមស៍
  2. ឯកឧត្តម ហ៊ុន ម៉ាណែត និងមេបញ្ជាការកងទ័ពជើងគោកថៃ បានពិភាក្សាការងារ ដើម្បីពង្រឹងទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ ក្នុងដំណើរទស្សនកិច្ចជាលើកទី២ ទៅប្រទេសថៃ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  3. គ.ជ.ប​ បានបង្ហាញឯកសារប្រើប្រាស់សម្រាប់ចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ដែលមានដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ ប័ណ្ណបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត។ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច 
  1. កម្ពុជា បានសហការជាមួយសមាជិកអាស៊ាន ដើម្បីជំរុញសមាហរ-ណកម្មតំបន់ និងបញ្ជាក់ពីតួនាទីសំខាន់របស់វិស័យឯកជន សហ-គ្រាសធុនតូច និងមធ្យមដែលជាកាតាលីករស្តារសេដ្ឋកិច្ចឡើងវិញ។ ប្រភព៖ ខ្មែរថាមស៍
  2. សមាគមហិរញ្ញវត្ថុធំៗចំនួន០៣ បានចុះអនុស្សរណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ ប្រភព៖ AMS
  3. និយ័តករបរធនបាលកិច្ច បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសមាគមសហគ្រាសធុនតូច​ និងមធ្យមនៅកម្ពុជា ដើម្បីជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា។ ប្រភព៖ Fresh News
ព៍ត៌មានសង្គម
  1. នាយកដ្ឋានសារមន្ទីរ និងស្ថានទូតអាមេរិកប្រចាំកម្ពុជា បានសហការគ្នា រៀបចំពិធីសម្ពោធ ការដាក់ដំណើរការកាតាឡុករបស់សារមន្ទីរខេត្តចំនួន ០៦ តាមប្រព័ន្ធអ៊ីនធឺណិត។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពជា
  2. ក្រសួងអប់រំ បានចូលរួមក្នុងកិច្ចប្រជុំកំពូល ស្តីពី បរិវត្តកម្មប្រព័ន្ធអប់រំនៅអង្គការសហប្រជាជាតិ ក្រោមប្រធានបទ «ភាពជាដៃគូអប់រំបរិស្ថានបៃតង៖ ការប្រែប្រួលអាកាសធាតុក្នុងវិស័យអប់រំ»។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. កម្ពុជា និងចិន បានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសលើការបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ។ ប្រភព៖ Fresh News