Public Lectures and Seminars

Public Lecture on Assessing Small State Strategies in Geo-economic and Geo-political Shifts in Asia Pacific Region

Public Lecture on Assessing Small State Strategies in Geo-economic and Geo-political Shifts in Asia Pacific Region 1024 768 Cambodia Development Center

មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បានរៀបចំបាឋកថា ក្រោមប្រធានបទ «ការពិនិត្យយុទ្ធសាស្ត្ររបស់រដ្ឋតូចៗ ក្នុងរបត់ភូមិសាស្ត្រសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (Assessing Small State Strategies in Geo-economic and Geo-political Shifts in Asia Pacific Region)» ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សុខ ស៊ីឡូ ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥។ ឯកឧត្តមបណ្ឌិត ផាត កុសល រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាវាគ្មិនកិត្តិយស បានចែករំលែកយុទ្ធសាស្ត្រសម្រាប់រដ្ឋតូចៗនៅតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំប្រទេសកម្ពុជាផងដែរ ក្នុងបរិបទនៃភូមិសាស្ត្រសេដ្ឋកិច្ច និងនយោបាយ ព្រមទាំងស្វែងយល់អំពីបញ្ហាប្រឈម និងកាលានុវត្តភាព នៃការវិវត្តនិន្នាការសកលសំខាន់ៗ។ ម.អ.ក សូមថ្លែងអំណរគុណចំពោះសមាជិកក្រុមប្រឹក្សាភិបាលនៃម.អ.ក ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសទាំងអស់ ជាតំណាងមកពីស្ថាប័នដៃគូ រួមមាន ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមុខងារសាធារណៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍…

read more

Special Discussion on German Philosophy Topic 2

Special Discussion on German Philosophy Topic 2 1024 682 Cambodia Development Center

អំពីកម្មវិធី មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សហការជាមួយមហាវិទ្យាល័យមនុស្សសាស្រ្ត និងសង្គមសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំកិច្ចពិភាក្សាពិសេស ស្តីពី ទស្សនវិជ្ជាអាល្លឺម៉ង់ ប្រធានបទទី១ អំពីសៀវភៅ «ប្រវត្តិសង្ខេបនៃទស្សនវិជ្ជាអាល្លឺម៉ង់» ដោយអ្នកនិពន្ធ​ វីដតូរីអូ ហ័រស្លេ (Vittorio Hosle) ដែលធ្វើការពិភាក្សាដោយ សាស្ត្រាចារ្យបណ្ឌិត អ៊ុន លាង ព្រឹទ្ធបុរសនៃមហាវិទ្យាល័យមនុស្សសាស្ត្រ និងសង្គមសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សុខ ស៊ីឡូ ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤។ សាស្ត្រាចារ្យបណ្ឌិត អ៊ុន លាង ព្រឹទ្ធបុរសមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាវាគ្មិនពិភាក្សា បានចែករំលែកពីគោលគំនិតសំខាន់ៗពាក់ព័ន្ធទ្រឹស្តីរបស់និកាយហ្រ្វាងហ្វឺត ទៅនឹងបញ្ហានាសហសម័យ វិស័យសិក្សាជាន់ខ្ពស់ ជាពិសេសការពិភាក្សា និងពន្យល់បែបទស្សនវិជ្ជាអំពីព្រឹត្តិការណ៍នៃប្រវត្តិសាស្ត្រសំខាន់ៗរបស់សកលលោក និងនៅក្នុងទិដ្ឋភាពនៃវិទ្យាសាស្ត្រនយោបាយ និងសង្គម។

read more

Special Discussion on German Philosophy Topic 1

Special Discussion on German Philosophy Topic 1 1024 683 Cambodia Development Center

អំពីកម្មវិធី មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សហការជាមួយមហាវិទ្យាល័យមនុស្សសាស្រ្ត និងសង្គមសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំកិច្ចពិភាក្សាពិសេស ស្តីពី ទស្សនវិជ្ជាអាល្លឺម៉ង់ ប្រធានបទទី១ អំពីសៀវភៅ «ប្រវត្តិសង្ខេបនៃទស្សនវិជ្ជាអាល្លឺម៉ង់» ដោយអ្នកនិពន្ធ​ វីដតូរីអូ ហ័រស្លេ (Vittorio Hosle) ដែលធ្វើការពិភាក្សាដោយ សាស្ត្រាចារ្យបណ្ឌិត អ៊ុន លាង ព្រឹទ្ធបុរសនៃមហាវិទ្យាល័យមនុស្សសាស្ត្រ និងសង្គមសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤។ នៅក្នុងកិច្ចពិភាក្សាពិសេសនេះ វាគ្មិន បានចែករំលែកអំពីបទពិសោធន៍នៃដំណើរការគម្រោងបកប្រែសៀវភៅទស្សនវិជ្ជាអាល្លឺម៉ង់ ទ្រឹស្ដីចម្បងៗរបស់ទស្សនវិទូអាល្លឺម៉ង់សំខាន់ៗដូចជា៖ អ៊ីម៉ានូអែល ខាន្ថ (Immanuel Kant), ហ្វ្រ៊ីឌ្រិស្ក៍ នីឈេ (Friedrich Nietzsche), ហ្វ្រ៊ីឌ្រិស្ក៍ ហេហ្គេល (Friedrich Hegel) និងទស្សនវិទូដទៃ ពាក់ព័ន្ធនឹងគំនិតទស្សនវិជ្ជាអាល្លឺម៉ង់ទៅនឹងបញ្ហានាសហសម័យ ជាពិសេសឥទ្ធិពលនៃទស្សនវិជ្ជាអាល្លឺម៉ង់លើវិស័យផ្នែកសិក្សាជាន់ខ្ពស់។

read more

Roundtable Discussion on “Assessing the Implication of Cambodia’s Least Developed Country Graduation”

Roundtable Discussion on “Assessing the Implication of Cambodia’s Least Developed Country Graduation” 1024 682 Cambodia Development Center

អំពីកម្មវិធី មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ «Assessing the Implication of Cambodia’s Least Developed Country Graduation» ដែលធ្វើកិច្ចពិភាក្សាដោយ ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត អ៊ូច ច័ន្ទតារ៉ានី សេដ្ឋកិច្ចវិទូនៃការិយាល័យអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា និងសម្របសម្រួលដោយ លោកសាស្ត្រាចារ្យជំនួយ បណ្ឌិត យន់ គា អនុប្រធានវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។ ក្នុងកិច្ចពិភាក្សានេះ អ្នកពិភាក្សារបស់យើង បានបញ្ចេញទស្សនៈជាធាតុចូល និងផ្លាស់ប្ដូរយោបល់មួយចំនួន ដែលមានតុល្យភាពគ្រប់ជ្រុងជ្រោយ និងប្រកបដោយបរិយាប័ន្ន អំពីការងារអាទិភាពសម្រាប់កម្ពុជា ក្នុងការត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួច, កំណត់ទិសដៅយុទ្ធសាស្រ្ដទៅមុខសម្រាប់ដំណើរអភិវឌ្ឍន៍របស់កម្ពុជា ព្រមទាំងត្រៀមខ្លួនក្នុងការចាប់យកកាលានុវត្តភាព និងឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា។ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលម៉ានី នៃបរិវេណអគារ The Kampus ឯកសារទាក់ទងអំពីកម្មវិធី Fact Sheet: LDC category 2021…

read more