កិច្ចសន្ទនា កម្ពុជាឧស្សាហកម្ម ៤.០
កិច្ចសន្ទនា កម្ពុជាឧស្សាហកម្ម ៤.០ ហេតុអ្វី កម្ពុជាឧស្សាហកម្ម៤.០? ក្នុងពេលបច្ចុប្បន្ននេះ កម្ពុជាបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីធ្វើឲ្យមានសន្ទុះនៃការលើកកម្ពស់ចំណេះដឹងលើបដិវត្តន៍ឧស្សាហកម្មទី៤ និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេស ជាពិសេសគេឃើញមានគំនិតផ្ដួចផ្ដើមជាច្រើនពីវិស័យឯកជន ក្នុងការលើកទឹកចិត្តសហគ្រិនវ័យក្មេងឲ្យបង្កើតអាជីវកម្មឌីជីថលផ្ទាល់ខ្លួននៅក្នុងប្រទេស។ រាជរដ្ឋាភិបាលក៏បានព្យាយាមជួយដល់វិស័យឌីជីថល តាមរយៈការដាក់ចេញគោលនយោបាយ និងការផ្តល់មូលនិធិសហគ្រិនភាពដែលមានតម្លៃស្មើនឹង៥លានដុល្លារអាមេរិក ដើម្បីគាំទ្រអាជីវកម្មឌីជីថល។ នៅក្នុងមជ្ឈដ្ឋានសាធារណៈវិញ និន្នាការនេះត្រូវបានអង្គការក្រៅរដ្ឋាភិបាល និងវេទិកាសង្គមស៊ីវិល ជួយជម្រុញឲ្យមានការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីឧស្សាហកម្ម៤.០ ព្រមទាំងផ្ដួចផ្ដើមឲ្យមានការពិភាក្សាក្នុងចំណោមបញ្ញាវ័ន្ត អ្នកបង្កើតគោលនយោបាយ និងអ្នកជំនាញ។ សន្តិសុខឌីជីថលក៏ជាផ្នែកអាទិភាពមួយ ដែលបានកំណត់ដោយ នាយករដ្ឋមន្រ្តីកម្ពុជា ផ្ទាល់ដើម្បីធានាឲ្យបាននូវបរិស្ថានឌីជីថល ដែលមានសុវត្ថិភាពពេញលេញ…






