អំពីកម្មវិធី
មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ «Assessing the Implication of Cambodia’s Least Developed Country Graduation» ដែលធ្វើកិច្ចពិភាក្សាដោយ ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត អ៊ូច ច័ន្ទតារ៉ានី សេដ្ឋកិច្ចវិទូនៃការិយាល័យអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា និងសម្របសម្រួលដោយ លោកសាស្ត្រាចារ្យជំនួយ បណ្ឌិត យន់ គា អនុប្រធានវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។
ក្នុងកិច្ចពិភាក្សានេះ អ្នកពិភាក្សារបស់យើង បានបញ្ចេញទស្សនៈជាធាតុចូល និងផ្លាស់ប្ដូរយោបល់មួយចំនួន ដែលមានតុល្យភាពគ្រប់ជ្រុងជ្រោយ និងប្រកបដោយបរិយាប័ន្ន អំពីការងារអាទិភាពសម្រាប់កម្ពុជា ក្នុងការត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួច, កំណត់ទិសដៅយុទ្ធសាស្រ្ដទៅមុខសម្រាប់ដំណើរអភិវឌ្ឍន៍របស់កម្ពុជា ព្រមទាំងត្រៀមខ្លួនក្នុងការចាប់យកកាលានុវត្តភាព និងឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា។