Archives

MORNING NEWS BRIEF [MAY 26,2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [MAY 26,2022]

ព័ត៌មានសំខាន់ៗ សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរ-ជាតិលើកទី២៧ ស្ដីពី «អនាគតអាស៊ី» ដែលផ្ដោតលើការស្ដារសេដ្ឋកិច្ច-សង្គមក្រោយកូវីដ១៩ និងបញ្ហាអន្តរជាតិផ្សេងៗទៀត។ប្រភព៖ សារព័ត៌មានដើមអម្ពិល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង ដែលរំពឹងនឹងផ្ដល់សច្ចាប័ននៅខែមិថុនាខាងមុខ បង្ហាញពីឱកាសវិនិយោគបន្ថែមលើឧស្សាហកម្មកែច្នៃនិងជំរុញការនាំចេញវាយនភ័ណ្ឌនៅកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថាកម្ពុជាបានចាត់វិធានការបង្ការការចម្លង និងសិក្សាពីការផ្ដល់វ៉ាក់សាំងអុតស្វា បើទោះបីកម្ពុជានៅមិនទាន់មានករណីឆ្លងក៏ដោយ។ ​ប្រភព៖ សារព៍ត៌មានថ្មីៗ ព័ត៌មាននយោបាយ កម្ពុជា និងហូឡង់ បានពិភាក្សាការងារ និងបង្ហាញបំណងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ថែមមួយកម្រិតទៀតលើគ្រប់វិស័យ ពិសេសវិស័យការពារជាតិរបស់ប្រទេសទាំងពីរ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះយុទ្ធនាការឃោសនាការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់…

MORNING NEWS BRIEF [MAY 25,2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [MAY 25,2022]

ព័ត៌មានសំខាន់ៗ សម្តេចតេជោនាយករដ្ឋមន្ត្រី និងប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញពីសេចក្តីរំពឹងទុក នៃលទ្ធភាពចុះកិច្ចព្រមព្រៀង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ប្រភព៖ សារព័ត៌មានដើមអម្ពិល  សម្ដេចតេជោនាយរដ្ឋមន្រ្តី បានអញ្ជើញប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក ចូលរួមកិច្ចសន្ទនាសកលអាស៊ានលើកទី២ ដែលប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ ក្នុងខែវិច្ឆិកា។ ប្រភព៖ ខ្មែរថាមស៍ សម្ដេចក្រឡាហោម ស ខេង និងលេខាធិការអចិន្ត្រៃយ៍នៃសមាគមទីក្រុងប្រើប្រាស់ភាសាបារាំង បានពិភាក្សាការងារ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ប្រភព៖ AMS News ព័ត៌មាននយោបាយ កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន២០២២ នឹងផ្តោតលើការងើបឡើងរបស់អាស៊ាន និងលើកកម្ពស់អាស៊ានប្រកបដោយភាពប្រកួតប្រជែងតាមរយៈការជំរុញការកសាងសហគមន៍អាស៊ាន។ ប្រភព៖…

MORNING NEWS BRIEF [MAY 24,2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [MAY 24,2022]

ព័ត៌មានសំខាន់ៗ កម្ពុជា បង្ហាញពីការត្រៀមខ្លួនចូលរួមកិច្ចសហប្រតិបត្តិការអន្តរ-ជាតិ ក្រោមក្របខ័ណ្ឌពហុភាគី ដើម្បីស្តារសង្គម-សេដ្ឋកិច្ច និងលើកកម្ពស់វិបុលភាព ក្នុងសន្និបាតប្រចាំឆ្នាំរបស់ UNESCAP។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បណ្តាសមាជិកអាស៊ាន បានចេញសេចក្តីថ្លែងការណ៍រួម ដែលបញ្ជាក់ពីការប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីស្តារ និងពង្រឹងការតភ្ជាប់ផ្លូវអាកាសក្នុងតំបន់ និងលើសពីនេះ។  ប្រភព៖ខ្មែរថាមស៍ ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា គិតត្រឹមរយៈពេល ០៤ខែក្នុងឆ្នាំ២០២២ កម្ពុជា បាននាំចេញកង់ទៅទីផ្សារអន្តរជាតិដែលគិតជាទឹកប្រាក់ប្រមាណ ៣០០លានដុល្លារ កើនឡើង ៥៤%។ ប្រភព៖ AMS News ព័ត៌មាននយោបាយ…

MORNING NEWS BRIEF [MAY 23,2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [MAY 23,2022]

ព័ត៌មានសំខាន់ៗ ជប៉ុន គ្រោងនឹងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ ជាមួយបណ្តាសមាជិកអាស៊ាន នៅកម្ពុជា ដើម្បីទប់ទល់នឹងការកើនឡើងនៃវត្តមានរបស់ចិននៅដែនសមុទ្រដែលមានជម្លោះ។ ប្រភព៖ ខ្មែរថាមស៍ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា បញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA លែងជាបញ្ហាហើយ ឯផលប៉ះពាល់នៃជំងឺកូវីដ ១៩ ទើបជាបញ្ហាដែលជះឥទ្ធិពលដល់កម្ពុជា។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ កម្ពុជា ក្លាយជាសមាជិកទី៦៤ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ ដែលបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូន និងភស្តុភារកម្ម។ ប្រភព៖ សារព័ត៌មានថ្មីៗ ព័ត៌មាននយោបាយ គ.ជ.ប. បានបញ្ជាក់ថាការឃោសនាបោះឆ្នោតជ្រើសរើសក្រុម-ប្រឹក្សាឃុំ-សង្កាត់ថ្ងៃដំបូង បានប្រព្រឹត្តទៅប្រកបដោយសន្តិសុខ…

MORNING NEWS BRIEF [MAY 20,2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [MAY 20,2022]

ព័ត៌មានសំខាន់ៗ សមាជិកអាស៊ានបានបន្ធូរបន្ថយការទទួលស្គាល់ទៅវិញទៅមកលើវិញ្ញាបនបត្រវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរខណៈប្រទេសនានាបានបើកព្រំដែនឡើងវិញ។ ប្រភព៖ខ្មែរថាមស៍ សម្ដេចតេជោនាយករដ្ឋមន្រ្តី នឹងចូលរួមថ្លែងសុន្ទរកថា ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ចាប់ពីថ្ងៃទី២២-២៦ ខែឧសភា និងអាចជួបថ្នាក់ដឹកនាំពីបណ្ដាប្រទេសមួយចំនួន ក្នុងប្រទេសស្វីស។ប្រភព៖ខ្មែរថាមស៍ សហភាពអឺរ៉ុប បានត្រៀមកញ្ចប់ហិរញ្ញប្បទាន ប្រមាណជាង ១.៥០០លានដុល្លារ សម្រាប់ស្ដារសង្គម-សេដ្ឋកិច្ច និងបញ្ហាអនុ-វិស័យផ្សេងៗក្នុងប្រទេសកម្ពុជា។ ប្រភព៖សារព័ត៌មានថ្មីៗ ព័ត៌មាននយោបាយ ក្រុមឧត្តមមន្ត្រីការពារអាស៊ាន សម្រេចជាឯកច្ឆន្ទក្នុងការរៀបចំឱ្យមានលំហាត់លំហសមុទ្រអាស៊ាន-ឥណ្ឌា សំដៅលើកកម្ពស់សន្តិសុខរួម និងសាមគ្គីភាពក្នុងតំបន់។  ប្រភព៖ ភ្នំពេញបុស្ដិ៍ សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា អាស៊ាន និងប្រ៊ីក (BRICS)…

MORNING NEWS BRIEF [MAY 18,2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [MAY 18,2022]

ព័ត៌មានសំខាន់ៗ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាកម្ពុជានៅតែបន្តអនុវត្តវិធានការចត្តាឡីស័ក សម្រាប់ភ្ញៀវទេសចរទាំងឡាយណាដែលចូលមកកម្ពុជាដោយមិនបានចាក់វ៉ាក់សាំង។ ប្រភព៖សារព័ត៌មានថ្មីៗ កម្ពុជា បានទទួលឧបករណ៍វេជ្ជសាស្រ្ដប្រមាណ ៣០មុខ ដែលមានទឹកប្រាក់សរុបជិត ៤០ម៉ឺនដុល្លារ ពីសាធារណរដ្ឋឆែក ក្រោមគម្រោងពង្រឹងសុខភាពមាតា និងទារក។ ប្រភព៖Fresh News សម្ដេចនាយករដ្ឋមន្រ្តី បានព្យាករថា ឆ្នាំ២០២៣ ពិភពលោកអាចនឹងជួបវិបត្តិស្បៀង និងថាមពល ដោយសារភាពអូសបន្លាយនៃសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន។ ប្រភព៖ សារព័ត៌មានថ្មីៗ ព័ត៌មាននយោបាយ ឧត្តមមន្រ្តីការពារជាតិអាស៊ាន បានពិនិត្យ និងបានសម្រេចលើឯកសារសំខាន់ៗចំនួន០៧​ ដើម្បីដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ពិនិត្យ អនុម័ត…

MORNING NEWS BRIEF [MAY 17,2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [MAY 17,2022]

ព័ត៌មានសំខាន់ៗ ក្រសួងការបរទេស បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីជំនួបពិភាក្សាទ្វេភាគីត្រង់ទៅ ត្រង់មក រវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងសហរដ្ឋអាមេរិក។ ប្រភព៖ទីភ្នាក់ងារសារព័ត៌មានកម្ពុជា កម្ពុជា នឹងចែករំលែកអំពីបទពិសោធន៍នៅអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងពលករទេសន្តរប្រវេសន៍ក្នុងស្រុក ក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩។ ប្រភព៖ខ្មែរថាមស៍ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកច្បាប់អាមេរិក ធ្វើយ៉ាងណាកុំឱ្យមានការភាន់ច្រឡំលើបញ្ហាទំនាក់ទំនងកម្ពុជា-អាមេរិក។ ប្រភព៖ ភ្នំពេញបុស្ដិ៍ ព័ត៌មាននយោបាយ ប្រតិភូសហភាពអឺរ៉ុប បានជួបសំណេះសំណាលជាមួយ គ.ជ.ប. ដើម្បីពិភាក្សាអំពីដំណើរការ និងទិដ្ឋភាពបច្ចេកទេសមួយចំនួនសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ។ ប្រភព៖ ភ្នំពេញបុស្ដិ៍ គ.ជ.ប. បានចេញសេចក្តីជូនដំណឹងជូនប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតទាំងអស់ ត្រៀមឯកសារបញ្ជាក់អត្តសញ្ញាណ ដើម្បីចូលរួមបោះឆ្នោត នានៅថ្ងៃទី០៥ ខែមិថុនា…

MORNING NEWS BRIEF [MAY 16,2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [MAY 16,2022]

ព័ត៌មានសំខាន់ៗ អាស៊ាន និងអាមេរិក បេ្តជ្ញានឹងបង្កើនកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ដើម្បីលើកកម្ពស់សន្តិភាព សន្តិ-សុខ និងស្ថិរភាពក្នុងតំបន់។ ប្រភព៖ខ្មែរថាមស៍ កម្ពុជា និងឥណ្ឌូនេស៊ី បានជួបពិភាក្សា ដើម្បីផ្លាស់ប្តូរយោបល់លើការអនុវត្តការងារ មុនកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេស អាស៊ាន ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី១៨ ខែឧសភា។ ប្រភព៖ភ្នំពេញប៉ុស្តិ៍ អាស៊ាន និងអាមេរិក នឹងជំរុញកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្ម និងដឹកជញ្ជូន ដែលជាកិច្ចសហប្រតិបត្តិ ដើម្បីឆ្ពោះទៅរកបរិយាកាសសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ ប្រភព៖  ខ្មែរថាមស៍ ព័ត៌មាននយោបាយ សម្តេចតេជោនាយកមន្រ្តី និងជាប្រធានអាស៊ាន២០២២ បានជំរុញឱ្យមានការបន្តកិច្ចសន្ទនានយោបាយទូលំទូលាយ ចំពោះវិបត្តិអ៊ុយក្រែន…

MORNING NEWS BRIEF [MAY 13,2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [MAY 13,2022]

ព័ត៌មានសំខាន់ៗ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែង​ថា ការកំណត់ព្រំដែនរវាងកម្ពុជា-វៀតណាម សម្រេចបាន ៦% បន្ថែមទៀត នៃចំនួនព្រំដែនគោក ១៦% ដែលនៅសល់។ ប្រភព៖  ខ្មែរថាមស៍  រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងថា រយៈពេល ៧០ឆ្នាំ នៃទំនាក់ទំនងអាមេរិក-កម្ពុជា ទោះបីមានទស្សនៈខុសគ្នាខ្លះ ប៉ុន្តែក៏មានកិច្ចខិតខំប្រឺងប្រែង និងការពង្រឹងមិត្តភាពយ៉ាងពិតប្រាកដ។ ប្រភព៖ភ្នំពេញប៉ុស្តិ៍  អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញ សេចក្តីថ្លែងការណ៍ ស្តីពី ការបំផុសព័ត៌មានមិនពិតអំពីស្ថានភាពនៅកម្ពុជា មុនពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ខាងមុខ។ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា  ព័ត៌មាននយោបាយ…

MORNING NEWS BRIEF [MAY 12,2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [MAY 12,2022]

ព័ត៌មានសំខាន់ៗ សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងពាក់ព័ន្ធសិក្សារៀបចំធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្រៅប្រទេស ដើម្បីពួកគាត់អាចចូលរួមការបោះឆ្នោតនៅកម្ពុជា។ ប្រភព៖ Fresh News សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា កម្ពុជា ចង់ធ្វើមិត្តជាមួយអាមេរិក តែមិនអាចកំណត់ឱ្យយកការជ្រើសរើសរវាង ចិន ឬអាមេរិកឡើយ។ ប្រភព៖ ក្រសួងព័ត៌មាន រយៈពេល ០៤ខែដំបូងនៃឆ្នាំ២០២២ កម្ពុជាទទួលបានចំណូល ពីវិស័យពន្ធដារប្រមាណជាង ២ពាន់លានដុល្លារ ស្មើនឹង ៥៣ភាគរយ នៃច្បាប់ថវិកាជាតិ ឆ្នាំ២០២២។ ប្រភព៖ Fresh News  ព័ត៌មាននយោបាយ សម្តេចតេជោនាយករដ្ឋមន្ត្រី…