Search Results for :

MORNING NEWS BRIEF [JUNE 16, 2023]

ព័ត៌មានសំខាន់ៗ កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ ក្នុងទឹកប្រាក់ជាង ២លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍ ០៩។ ប្រភព៖ AMS News សម្តេចតេជោ បានណែនាំអភិបាលខេត្តឱ្យជំរុញការទាក់ទាញការ វិនិយោគពីបរទេស ដើម្បីបង្កើនការអភិវឌ្ឍខេត្ត បង្កើតឱកាសការងារជូនប្រជាពលរដ្ឋមូលដ្ឋាន និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច។ ប្រភព៖ ខ្មែរថាមស៍ បណ្ឌិត្យសភានគរបាល បានធ្វើជាម្ចាស់ផ្ទះលើកទី១ នៃវេទិកាប្រធានបណ្ឌិត្យសភានគរបាលអាស៊ាន-ចិន ដោយផ្តោតលើការដោះស្រាយបញ្ហារួម និងពង្រឹងសន្តិសុខនៅព្រំដែន ដើម្បីផលប្រយោជន៍រួម។ ប្រភព៖ Fresh News ព័ត៌មាននយោបាយ គ.ជ.ប នឹងបោះពុម្ពសន្លឹកឆ្នោតជាង ១៣លានសន្លឹក…

MORNING NEWS BRIEF [JUNE 15, 2023]

ព័ត៌មានសំខាន់ៗ សម្តេចតេជោ ថ្លែងថា អ៊ុយក្រែនមិនអាចវាយយកទឹកដីខ្លួនដែល រុស្ស៊ីបានកាន់កាប់ បើទោះបីជាមានជំនួយអាវុធពីអឺរ៉ុប និងបានលើកទឹកចិត្តឱ្យមានការសន្ទនា និងដោះស្រាយបញ្ហាដោយសន្តិវិធី។ ប្រភព៖ Fresh News អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ធ្វើឡើងក្នុងគោលបំណងពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវរបស់មេដឹកនាំ ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ។ ប្រភព៖ AMS News ក្រសួងសេដ្ឋកិច្ច បានបង្ហាញថា ក្នុងត្រីមាសទី១នៃឆ្នាំ២០២៣បំណុលសាធារណៈរបស់កម្ពុជាមានសរុបចំនួន ១០,២៧ពាន់លានដុល្លារ កើនឡើង ២,៨% ពីចំនួន ៩,៩៩ពាន់លានដុល្លារ។ ប្រភព៖ ខ្មែរថាមស៍…

MORNING NEWS BRIEF [JUNE 14, 2023]

ព័ត៌មានសំខាន់ៗ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជា និងវៀតណាមបាននិងកំពុងសហការគ្នាពង្រឹងសន្តិសុខ នៅតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីត្រួតពិនិត្យសភាពការណ៍នៅតាមព្រំដែន។ ប្រភព៖ AMS អគ្គលេខាធិការអាស៊ាន និងតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអាស៊ាន បានពិភាក្សាលើការពង្រឹង និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងកម្ពុជា ដើម្បីផ្តល់ប្រយោជន៍រួមដល់ភាគីទាំងពីរ។ ប្រភព៖ Fresh News ព្រឹទ្ធសភា នាសម័យប្រជុំលើកទី១០ នីតិកាលទី៤ បានអនុម័តលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន។ ប្រភព៖ ខ្មែរថាមស៍ ព័ត៌មាននយោបាយ សម្តេចតេជោ បានប្រកាសថាកម្ពុជា នឹងធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ដើម្បីរឹតបន្តឹងសិទ្ធិបោះឆ្នោត ដោយពង្រឹង…

Capacity Assessment and Development of STEM High School Model: The Case of Kampong Speu Province

អំពីកម្មវិធី កម្មវិធីផ្សព្វផ្សាយ និងសម្ពោធរបាយការណ៍ស្រាវជ្រាវ «ការវាយតម្លៃសមត្ថភាព និងការអភិវឌ្ឍ គំរូការអប់រំស្ទែមសម្រាប់វិទ្យាល័យ៖ ករណីសិក្សាខេត្ដកំពង់ស្ពឺ» ក្រោមអធិបតីភាពលោកជំទាវ ឡុង បូណារេត អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅបណ្ណាល័យកំពង់ស្ពឺ ក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ របាយការណ៍នេះ គឺជាលទ្ធផលសម្រេចនៃគម្រោងស្រាវជ្រាវរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ដែលព្យាយាមស្វែងរកគំរូអប់រំស្ទែមដែលសមស្របបំផុតសម្រាប់ខេត្តកំពង់ស្ពឺ ដែលជាខេត្តមួយមានសក្តានុពុលឧស្សាហកម្ម និងអំណោយផលភូមិសាស្រ្ដ។ គោលដៅធំបំផុតនៃគំរូនេះ គឺដើម្បីចូលរួមលើកកម្ពស់ និងជំរុញ​ការអភិវឌ្ឍធនធានមនុស្ស និងកម្លាំងពលកម្ម ដើម្បីបំពេញតម្រូវការកម្លាំងពលកម្មនាពេលអនាគតសម្រាប់ឧស្សាហកម្មប្រកបដោយនវានុវត្តន៍ក្នុងបរិបទ IR4.0 តាមរយៈការផ្ដល់អនុសាសន៍សម្រាប់ដំណើរបរិវត្ដកម្មទាក់ទងនឹងការរៀបចំ និងការអនុវត្ដ សំដៅលើកកម្ពស់ការអប់រំបែបស្ទែម។…

MORNING NEWS BRIEF [JUNE 09, 2023]

ព័ត៌មានសំខាន់ៗ សម្តេចតេជោនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិUAE បានជួបពិភាក្សាការងារលើការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគលើវិស័យសក្តានុពលនានា។ ប្រភព៖ សារព័ត៌មានដើមអម្ពិល កម្ពុជា និងហ្វ៊ីលីពីន បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិ-បត្តិការយោធា ដើម្បីផ្តល់ផលប្រយោជន៍រួមដល់ប្រទេស ប្រជាជន និងវិស័យការពារជាតិនៃប្រទេសទាំងពីរ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ រដ្ឋលេខាធិការក្រសួងការបរទេស និងឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា បានជួបពិភាក្សា និងបញ្ជាក់ពីការគាំទ្ររបស់កម្ពុជាចំពោះគុយបាសម្រាប់តំណែងជាប្រធានក្រុម G77+ចិន។ ប្រភព៖ ខ្មែរថាមស៍ ព័ត៌មាននយោបាយ សម្តេចតេជោ បានរំពឹងថារដ្ឋាភិបាលថ្មីនឹងត្រូវបង្កើតឡើងដោយជោគជ័យនៅចុងខែសីហា ក្រោយពេលការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ប្រព្រឹត្តទៅដោយរលូន។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍…

MORNING NEWS BRIEF [JUNE 12, 2023]

ព័ត៌មានសំខាន់ៗ រដ្ឋាភិបាល សម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោ ដើម្បីពន្លឿនការអភិវឌ្ឍវិស័យដឹកជញ្ជូនផ្លូវទឹក និងសមុទ្រឱ្យមានប្រសិទ្ធភាព។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានពិភាក្សាលើការជំរុញកិច្ចសហ-ប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ដើម្បីជំរុញកំណើនភ្ញៀវទេសចរបន្ថែមរវាងប្រទេសទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមថា ប្រជាជននៃប្រទេសអាស៊ាន និងទីម័រខាងកើត នឹងចងចាំអនុស្សាវរីយ៍ទាំងអស់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ ប្រភព៖ សារព័ត៌មានដើមអម្ពិល ព័ត៌មាននយោបាយ សម្តេចតេជោ បានលើកឡើងថាអ្នកមិនទៅបោះឆ្នោត នឹងក្លាយជាជនឯកកោ និងអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបប្រើប្រាស់សិទ្ធិបោះឆ្នោតជ្រើសរើសតំណាង ដើម្បីការអភិវឌ្ឍជាតិ។ ប្រភព៖…

MORNING NEWS BRIEF [JUNE 08, 2023]

ព័ត៌មានសំខាន់ៗ សម្តេចតេជោ បានលើកឡើងពីហានិភ័យនៃបញ្ហាភូមិសាស្ត្រនយោបាយដែលអាចបង្កឡើងដោយសម្ព័ន្ធយោធា NATO ដែលធ្លាប់តែនៅតំបន់អឺរ៉ុប ឥលូវរាលដាលមកតំបន់អាស៊ីប៉ាស៊ីហ្វិក។ ប្រភព៖ ខ្មែរថាមស៍ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថាគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បានដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងបណ្តាសមាជិកASEAN ក្នុងរយៈពេលមួយទសវត្សន៍កន្លងមកនេះ។ ប្រភព៖ ខ្មែរថាមស៍ កម្ពុជា បានបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើខ្លឹមសារនៃសេចក្តីព្រាងផែនការសកម្មភាព ស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យទំនើប ឆ្នាំ២០២៤-២០២៨។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី ព័ត៌មាននយោបាយ សម្តេចតេជោ​ បានអំពាវនាវប្រជាពលរដ្ឋឱ្យទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ…

MORNING NEWS BRIEF [JUNE 07, 2023]

ព័ត៌មានសំខាន់ៗ សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជាចាំបាច់ត្រូវបន្តធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងប្រព័ន្ធតុលាការ តាមរយៈការពង្រឹងធនធានមនុស្ស ដើម្បីបង្កើនប្រសិទ្ធភាពយុត្តិធម៌នៅកម្ពុជា។ ប្រភព៖ AMS News សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើដល់វៀតណាម ឱ្យចាត់វិធានការចាប់ខ្លួនទណ្ឌិតក្បត់ជាតិ និងបក្សពួក បញ្ជូនមកកម្ពុជា ប្រសិន បើមានវត្តមានពួកគេលើទឹកដីប្រទេសវៀតណាម។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី កម្ពុជា បានបញ្ជូនប្រភេទរថយន្តរថពាសដែកចំនួន ១៤គ្រឿង និងសម្ភារ ជាជំនួយបន្ថែមក្នុងការបំពេញបេសកកម្មរក្សាសន្តិភាព អ.ស.ប ទៅសាធារណរដ្ឋម៉ាលី។ ប្រភព៖…

MORNING NEWS BRIEF [JUNE 06, 2023]

ព័ត៌មានសំខាន់ៗ សម្តេចតេជោ បានថ្លែងថា តំបន់អាស៊ីកំពុងក្លាយជាគោលដៅនៃបញ្ហាប្រឈមដ៏គ្រោះថ្នាក់ ខណៈប្រទេសមួយចំនួន បានប្រកាសបញ្ជូននាវាចូលមកកាន់តែកៀកនៅតំបន់SEA និងតម្រង់ទៅSCS។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ សម្តេចតេជោ បានបង្ហាញសុទិដ្ឋិនិយមថាកម្ពុជា នឹងក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ស្របតាមគោលដៅដែលបានដាក់ចេញ បើទោះបីជាមានអស្ថិរភាពនៃសេដ្ឋកិច្ចសកល។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា ដំណើរការប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា នៅដំណើរការទៅមុខជានិច្ច ខណៈមានគណបក្ស ១៨ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។ ប្រភព៖ Fresh News ព័ត៌មាននយោបាយ…