MORNING NEWS BRIEF [JULY 13, 2023]
ព័ត៌មានសំខាន់ៗ កម្ពុជា បានជំរុញអាស៊ានរក្សាមជ្ឈភាព ទាំងពាក្យសម្តី និងសកម្មភាពនៅចំពោះមុខនៃការប្រណាំងប្រជែងឥទ្ធិពលនយោបាយរបស់មហាអំណាច ដើម្បីពង្រឹងទំនាក់ទំនងជាមួយដៃគូខាងក្រៅ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងអូស្ត្រាលី បានពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យអាទិភាពនានា ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ រួមទាំងក្នុងតំបន់។ ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានគាំទ្រវិធីសាស្ត្រមកមុនទទួលមុនចំពោះការចុះហត្ថលេខាលើពិធីសារនៃ SEANWFZ ដោយគ្មានខបម្រុង ដើម្បីជំរុញដល់ប្រទេសដែលមានអាវុធនុយក្លេរអ៊ែរផ្សេងទៀតអនុវត្តតាម។ ប្រភព៖ ខ្មែរថាមស៍ ព័ត៌មាននយោបាយ រដ្ឋមន្រ្តីក្រសួងការបរទេស បានស្នើ AICHR សិក្សាលទ្ធភាពរៀបចំបោះពុម្ពរបាយការណ៍ប្រចាំឆ្នាំ ដែលចងក្រងសកម្មភាពនានារបស់បណ្តាសមាជិកអាស៊ានសម្រេចបានក្នុងការលើកកម្ពស់សិទ្ធិមនុស្ស។ ប្រភព៖…