Search Results for :

Ros Sayamphou

Ros SayamphouResearcher Author Posts No post found

“តួនាទីរបស់យុវជនក្នុងកិច្ចការការបរទេស”

អំពីអ្នកនិពន្ធ *ឯកឧត្តម ទាន សំណាង គឺជាអគ្គនាយកនៃក្រុមស្រាវជ្រាវ វិភាគ និងព្យាករណ៍ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ** លោក រស់ សយម្ភូ គឺជានិស្សិតថ្នាក់បណ្ឌិតច្បាប់អន្តរជាតិ នៃសាកលវិទ្យាល័យ Aberdeen ចក្រភពអង់គ្លេស។ អំពីទស្សនៈអ្នកនិពន្ធ កម្ពុជាបានចាកចេញពីរបបប្រល័យពូជសាសន៍ និងបានវិលត្រលប់មកកាន់មាគ៌ាស្តារអភិវឌ្ឍ មុខមាត់ប្រទេសជាតិឡើងវិញក្រោយឆ្នាំ១៩៧៩ ក៏ប៉ុន្តែសន្តិភាព និងវឌ្ឍនភាពពិតប្រាកដទើបកើតមាននៅឆ្នាំ១៩៩៨ ប៉ុណ្ណោះ។ ក្រោយមកបានប្រែក្លាយខ្លួនសន្សឹមៗ រហូតមានសង្គតិភាពក្នុងការអភិវឌ្ឍក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយនេះ។ កម្ពុជាបានឆ្លងកាត់សោកនាដកម្មដ៏អាក្រក់ តែកម្ពុជានៅតែមិនបានប្រែក្លាយជាចិត្តអាក្រក់ទេ។ ផ្ទុយទៅវិញ…

MORNING NEWS BRIEF [JUNE 30, 2023]

ព័ត៌មានសំខាន់ៗ សម្តេចតេជោនាយករដ្ឋមន្ត្រី គ្រោងនឹងស្នើអង្គការសហប្រជាជាតិ ឱ្យជួយធ្វើការត្រួតពិនិត្យ ប្រសិនបើនៅតែមានដ្រូន បន្តហោះចូលមកក្នុងដែនអាកាសរបស់កម្ពុជា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ក្រសួងការបរទេស បានចេញសេចក្តីថ្លែងការណ៍ គូសបញ្ជាក់ថា ការបង្ហោះដ្រូនចូលក្នុងដែនអាកាសរបស់កម្ពុជា គឺការរំលោភបំពានយ៉ាងគន្លើន និងមិនអាចអត់ឱនឱ្យបានមកលើអធិបតេយ្យកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីគោលបំណងក្នុងការនាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេសសិង្ហបុរី ខណៈកម្ពុជា បាននាំចេញអង្ករទៅកាន់ ៧៣ប្រទេស។ ប្រភព៖ AMS News ព័ត៌មាននយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេស និងអគ្គលេខាធិការអាស៊ាន បានពិភាក្សាលើការត្រៀមរៀបចំកិច្ចប្រជុំAMM លើកទី៥៦ ដើម្បីជំរុញតំបន់អាស៊ានជាចំណុចកណ្តាលនៃកំណើន។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ សម្តេចតេជោ…

MORNING NEWS BRIEF [JUNE 28, 2023]

ព័ត៌មានសំខាន់ៗ សម្តេចតេជោ បានចេញបទបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធ ជាពិសេសអង្គភាពប្រឆាំងភេរវកម្ម ត្រៀមក្នុងការបាញ់ទម្លាក់ដ្រូន ដែលហោះចូលក្នុងទឹកដីកម្ពុជានៅតាមបណ្តោយព្រំដែនវៀតណាម។ប្រភព៖ ភ្នំពេញប៉ុស្តិ៍ សម្តេចតេជោ បានអំពាវនាវដល់ជនរួមជាតិកុំឱ្យមានការភិតភ័យចំពោះការចល័តកងទ័ព នៅភូមិសាស្ត្រខេត្តរតនៈគិរី មណ្ឌលគីរី និងក្រចេះ ព្រោះការណ៍នេះ គឺដើម្បីកម្ចាត់ពួកភេរវកម្ម។ ប្រភព៖ AMS News សម្តេចតេជោ បានជំរុញឱ្យពន្លឿនការរៀបចំក្របខ័ណ្ឌច្បាប់ និងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីពន្លឿនដំណើរការតុលាការពាណិជ្ជ-កម្ម ដើម្បីធានាដល់ការដោះស្រាយវិវាទពាណិជ្ជកម្ម។ ប្រភព៖ ខ្មែរថាមស៍ ព័ត៌មាននយោបាយ គ.ជ.ប បានអំពាវនាវដល់គ្រប់គណបក្សនយោបាយឱ្យគោរពតាមបទប្បញ្ញត្តិនៃការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ ដែលនឹងចាប់ផ្តើមនាថ្ងៃទី១ ខែកក្កដា ខាងមុខនេះ។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍…

MORNING NEWS BRIEF [JUNE 26, 2023]

ព័ត៌មានសំខាន់ៗ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរម្លឹកសារជាថ្មី អំពីផលប៉ះពាល់នៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលកំពុងបន្តជះផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចពិភពលោក។ប្រភព៖ ខ្មែរថាមស៍ សម្តេចតេជោ បានថ្លែងថា បន្ទាប់ពីសង្គ្រាម កម្ពុជា បានប្រែក្លាយតំបន់អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៍ និងប្រែក្លាយព្រំដែន ដើម្បីបង្កើនមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ រដ្ឋសភា បានសម្រេចអនុម័តជាឯកច្ឆន្ទនៃខ្លឹមសារទាំងស្រុង នៃសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត ក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភា លើកទី៩ នីតិកាលទី៦។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ព័ត៌មាននយោបាយ សម្តេចតេជោ បានថ្លែងថា សេចក្តីព្រាងវិសោធនកម្មច្បាប់ដែលរដ្ឋសភាបានអនុម័ត មានគោលដៅជំរុញការទទួលខុសត្រូវរបស់គណបក្សនយោបាយទាំងអស់ចំពោះប្រជាពលរដ្ឋ។ ប្រភព៖…

MORNING NEWS BRIEF [JUNE 23, 2023]

ព័ត៌មានសំខាន់ៗ អូស្រ្តាលី បានបញ្ជាក់ពីការប្តេជ្ញាពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌទ្វេភាគី និងក្របខ័ណ្ឌអាស៊ាន ដើម្បីជំរុញភាពជាដៃគូស៊ីជម្រៅ និងជាយុទ្ធសាស្រ្ត លើគ្រប់វិស័យអាទិភាព។ ប្រភព៖ ខ្មែរថាមស៍ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា កម្ពុជាជាប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស មានគណបក្សនយោបាយច្រើនប្រកួតប្រជែង ដែលប្រជាពលរដ្ឋមានសិទ្ធិជ្រើសរើសមេដឹកនាំដោយការបោះឆ្នោត។ ប្រភព៖ AMS News ប្រតិភូអាជ្ញាធរអធិការកិច្ចឡាវ បានស្នើកម្ពុជា ចែករំលែកបទពិសោធន៍លើការងារពាក់ព័ន្ធវិស័យអធិការកិច្ចទាក់ទងនឹងការប្រឆាំងអំពើពុករលួយ ដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ព័ត៌មាននយោបាយ ឯកឧត្តម ហ៊ុន…

MORNING NEWS BRIEF [JUNE 22, 2023]

ព័ត៌មានសំខាន់ៗ គ.ជ.ប និងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអ.ស.ប បានពិភាក្សាលើក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងដំណើរការបោះឆ្នោត និងការទប់ស្កាត់ព័ត៌មានមិនពិតក្នុងពេលបោះឆ្នោត។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងភាគីឡាវ បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងក្របខ័ណ្ឌទ្វេភាគី ជាពិសេសក្នុងក្របខ័ណ្ឌ ASEAN-PAC។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត បានថ្លែងថា គណបក្សប្រជាជន អាចធានាបានសន្តិភាព និងស្ថិរភាព ទាំងនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច នាពេលបច្ចុប្បន្ន ក៏ដូចជាចក្ខុវិស័យសម្រាប់អនាគត។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ព័ត៌មាននយោបាយ…

MORNING NEWS BRIEF [JUNE 20, 2023]

ព័ត៌មានសំខាន់ៗ សម្តេចតេជោ បានថ្លែងថា រដ្ឋាភិបាលនឹងប្រើយុទ្ធសាស្ត្របញ្ចកោណ ជាយុទ្ធសាស្ត្រថ្មី ដើម្បីសម្រេចបានគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០។ ប្រភព៖ ខ្មែរថាមស៍ កម្ពុជា និងហ្វ៊ីលីពីន បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងយោធានៃប្រទេសទាំងពីរ ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន។ ប្រភព៖ ខ្មែរថាមស៍ តំណាងជាន់ខ្ពស់របស់កម្ពុជា និងប្រទេសចំនួន ០៧ផ្សេងទៀត បានពិភាក្សាគ្នា ដើំម្បីស្វែងរកមធ្យោបាយក្នុងការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ាដោយសន្តិវិធី។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ព័ត៌មាននយោបាយ សម្តេចតេជោ បានថ្លែងថា ប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ បើទោះបីជាប្រឈមនឹងផលប៉ះពាល់នៃជំងឺកូវីដ១៩ ក្តី ក៏រដ្ឋាភិបាលអាចដំណើរការកសាងសមិទ្ធផលថ្មីៗជាច្រើន។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍…

MORNING NEWS BRIEF [JUNE 19, 2023]

ព័ត៌មានសំខាន់ៗ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំUN នៅហ្សឺណែវ ច្រានចោលការអត្ថាធិប្បាយដែលធ្វើនយោបាយូបនីយកម្មរបស់ឧត្តមស្នងការសិទ្ធិមនុស្សUNដែលបដិសេធស្ថានភាពពិតនៃលម្ហនយោបាយនៅកម្ពុជា។ ប្រភព៖ AMS News កម្ពុជា និងភាគីចិន បានបើកវេទិកាកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន លើកទី១ និងបានផ្តោតសំខាន់លើការផ្តល់អាទិភាពលើវិស័យចំនួន ៦ ដើម្បីផ្តល់ប្រយោជន៍ដល់ទំនាក់ទំនងទ្វេភាគី។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានដែលមានទំហំទឹកប្រាក់ប្រមាណ ១៨៨លានដុល្លារ ដើម្បីគាំទ្រដល់គម្រោងតភ្ជាប់ផ្លូវថ្នល់ និងការផ្គត់ផ្គង់ទឹក។ ប្រភព៖ ខ្មែរថាមស៍ ព័ត៌មាននយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេស នឹងចូលរួមក្នុងកិច្ចពិភាក្សាក្រៅផ្លូវការ ស្តីពីបញ្ហាមីយ៉ាន់ម៉ា ដើម្បីរួមចំណែកដល់ការដោះស្រាយ និងបន្តជំរុញការអនុវត្ត 5PC នៅប្រទេសថៃ ចាប់ពីថ្ងៃទី១៨-១៩…