MORNING NEWS BRIEF [JULY 14, 2023]
ព័ត៌មានសំខាន់ៗ កម្ពុជា និងអាស៊ាន បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើងកាលពីថ្ងៃទី១២នេះ និងប្តេជ្ញាលើកកម្ពស់សន្តិភាព សុវត្ថិភាព និងស្ថិរភាពក្នុងតំបន់។ ប្រភព៖ ខ្មែរថាមស៍ កម្ពុជា បានបញ្ជាក់ជំហរគាំទ្រឥណ្ឌូណេស៊ីដែលជាប្រធានអាស៊ាន ២០២៣ ចំពោះកិច្ចខិតខំប្រឹងប្រែងពន្លឿនការអនុវត្តកិច្ចព្រមព្រៀងជាឯកឆ្ឆន្ទប្រាំចំណុច ស្តីពីមីយ៉ាន់ម៉ា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា អាស៊ាន និងរុស្ស៊ី បានបញ្ជាក់ពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ និងធម្មនុញ្ញអ.ស.ប រួមមានសិទ្ធិស្វ័យអធិបតេយ្យ បូរណភាពទឹកដី និងមិនគាំទ្រការគំរាមកំហែងនៃការប្រើប្រាស់កម្លាំង។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ព័ត៌មាននយោបាយ សម្តេចតេជោ ថ្លែងថា ក្រុមជ្រុលនិយមកម្ពុជាដែលប្រើប្រាស់ឈ្មោះលោក Pita…