MORNING NEWS BRIEF [AUGUST 22, 2023]
ព័ត៌មានសំខាន់ៗ សម្តេចតេជោ ប្រាថ្នាចង់ឃើញ អ្នកបន្តវេន ធ្វើឱ្យសម្រេចបាន ការរក្សាសន្តិភាព និងស្ថិរភាពនយោបាយ និងការចាកចេញពីLDC ទៅសម្រេចបានគោលដៅកម្ពុជា ឆ្នាំ២០៣០ និង ឆ្នាំ២០៥០។ ប្រភព៖ AMS News សម្តេចតេជោ ជឿជាក់ថា រដ្ឋាភិបាលអាណត្តិទី៧ នឹងអភិវឌ្ឍប្រទេសបានល្អ និងលឿនជាងមុន ដោយសារយុវជនអ្នកបន្តវេនមានសក្ដានុពល និងមានគំនិតច្នៃប្រឌិតថ្មីដើរទាន់សម័យបច្ចេកវិទ្យា។ ប្រភព៖ សារព័ត៌មានថ្មីៗ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងពីការធានាចំនួន ៥ចំណុច ក្នុងដំណើរការដឹកនាំប្រទេសស្របតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។…