Search Results for :

MORNING NEWS BRIEF [AUGUST 18, 2023]

ព័ត៌មានសំខាន់ៗ ប្រធាន ACU បានស្នើដល់បណ្តាសមាជិក ASEAN-PAC ឱ្យគាំទ្រទីម័រខាងកើតជាសមាជិកទី១១ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងតំបន់ឱ្យកាន់តែមានប្រសិទ្ធភាព។ ប្រភព៖ ខ្មែរថាមស៍ EU បញ្ជាក់ជាថ្មីនូវការប្តេជ្ញាគាំទ្រកម្ពុជា តាមរយៈជំនួយហិរញ្ញវត្ថុក្នុងទឹកប្រាក់ ១,៤៣ប៊ីលានអឺរ៉ូ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍អឺរ៉ុបរួមឆ្នាំ២១-២៧ ខណៈ EU ជាដៃគូពាណិជ្ជកម្មធំជាងគេទី៥ របស់កម្ពុជា។ ប្រភព៖ សារព័ត៌មានដើមអម្ពិល ឯកអគ្គ​រដ្ឋទូ​ត​ឥណ្ឌា​ប្រចាំ​​កម្ពុជា បាន​លើក​ឡើង​ថា ​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម ​វប្បធម៌​ និង​ប្រជា​ជន ​នៅតែ​ជា​អាទិ​ភាពនៃកិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាងកម្ពុជា​ និង​ឥណ្ឌា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ព័ត៌មាននយោបាយ…

MORNING NEWS BRIEF [AUGUST 17, 2023]

ព័ត៌មានសំខាន់ៗ កម្ពុជា និងអឺរ៉ុ​ប បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការ និងវឌ្ឍនភាព​នៃទំនាក់ទំនងការទូត ដែលបានរួមចំណែកដល់ភាពរីកចម្រើន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក្នុងបរិបទសកលថ្មី។ ប្រភព៖ AMS News រដ្ឋលេខាធិការក្រសួងការបរទេស និងឯកអគ្គរដ្ឋទូតតួកម៉េនីស្ថាន បានពិភាក្សាលើទំនាក់ទំនងទ្វេភាគី និងឯកភាពលើការដាក់ចេញយន្តការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពនានា។ ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងថា កម្ពុជាមានសន្តិសុខស្បៀងគ្រប់គ្រាន់ ដែលមានលទ្ធភាពក្នុងការជំរុញការអភិវឌ្ឍស្តង់ដារម្ហូបអាហារ និងទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ព័ត៌មាននយោបាយ ប្រធាន ACU បានជំរុញសមាជិកអាស៊ាន-ផេក…

MORNING NEWS BRIEF [AUGUST 16, 2023]

ព័ត៌មានសំខាន់ៗ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថា ចាប់តាំងពីការបោះឆ្នោតឆ្នាំ១៩៩៣ រហូតមកដល់ការបោះឆ្នោតឆ្នាំ២០២៣ កម្ពុជា បានធ្វើការបោះឆ្នោតស្របតាមគោលការណ៍ប្រជាធិបតេយ្យ និងសេរីពហុបក្ស។ ប្រភព៖ សារព័ត៌មានដើមអម្ពិល អ្នកវិភាគ និងយុវជន បានបង្ហាញភាពជឿជាក់លើការដឹកនាំរបស់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាថ្មី ជាពិសេសលើការពង្រឹងទំនាក់ទំនងការទូតអន្តរជាតិនានា។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី  កម្ពុជា នឹងធ្វើម្ចាស់ផ្ទះ និងប្រធាននៃកិច្ចប្រជុំលេខាធិការដ្ឋាន នៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន លើកទី១៩ ពីថ្ងៃទី ១៦-១៧ ខែសីហា…

MORNING NEWS BRIEF [AUGUST 15, 2023]

ព័ត៌មានសំខាន់ៗ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត គ្រោងនឹងធ្វើដំណើរទស្សនកិច្ចជាផ្លូវការទៅប្រទេសចិន ដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ាន នៅខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ តួកម៉េនីស្ថាន បង្ហាញបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយកម្ពុជា និងការភ្ជាប់ជើងហោះហើរត្រង់ ដើម្បីជំរុញលំហូរនៃភ្ញៀវទេសចររវាងប្រទេសទាំងពីរ។ ប្រភព៖ Fresh News ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង UNESCO ប្រចាំកម្ពុជាបានបើកកិច្ចពិភាក្សាលើការរៀបចំក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដោយចីរភាពរបស់អង្គការសហប្រជាជាតិ ២០២៤-២០២៨។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ព័ត៌មាននយោបាយ មន្ត្រីជាន់ខ្ពស់របស់គ.ជ.ប ថ្លែងថាភាពជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនគោពទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោត។…

MORNING NEWS BRIEF [AUGUST 14, 2023]

ព័ត៌មានសំខាន់ៗ សម្តេចតេជោ និងមេបញ្ជាការកងទ័ពជើងគោកជាតិឥណ្ឌូណេស៊ី បានជួបសម្តែងការគួរសម និងពិភាក្សាលើការជំរុញកិច្ចសហប្រតិ-បត្តិការទ្វេភាគីតាមរយៈការផ្លាស់ប្តូរព័ត៌មាន និងការហ្វឹកហាត់។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី  សម្តេចតេជោនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសចិន បានឯកភាពគ្នានឹងពង្រឹងការជឿទុកចិត្តទៅវិញទៅមកជាយុទ្ធសាស្ត្រ និងបន្តពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍ រដ្ឋមន្ត្រីក្រសួងការបរទេសចិន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេចំពោះការគោរពអធិបតេយ្យ និងមាគ៌ាអភិវឌ្ឍរបស់កម្ពុជា និងគាំទ្រយ៉ាងពេញលេញចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មី។ ប្រភព៖ AMS News  ព័ត៌មាននយោបាយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីការបរទេសចិន បានប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី…

MORNING NEWS BRIEF [AUGUST 9, 2023]

ព័ត៌មានសំខាន់ៗ ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុតនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់។ ប្រភព៖ Fresh News រដ្ឋមន្ត្រីក្រសួងការបរទេស បានថ្លែងអំពីសារៈសំខាន់នៃការរក្សាមជ្ឈភាព និងឯកភាពអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ ក្នុងការរក្សាបានសន្តិភាព និងស្ថិរភាពតំបន់។ ប្រភព៖ ខ្មែរថាមស៍ ឯកឧត្តមបណ្ឌិត គិន ភា រំពឹងថារដ្ឋាភិបាលថ្មីដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត នឹងអនុវត្តនយោបាយការបរទេសដ៏ឆ្លាតវៃ និងជំរុញទំនាក់ទំនងស៊ីជម្រៅជាមួយដៃគូជាច្រើន។ ប្រភព៖ សារព័ត៌មានដើមអម្ពិល…

MORNING NEWS BRIEF [AUGUST 8, 2023]

ព័ត៌មានសំខាន់ៗ សម្តេចតេជោ ក្នុងនាមជាប្រធានបក្សប្រជាជននឹងជួបជាមួយសមាជិករដ្ឋាភិបាលអាណត្តិចាស់ និងរដ្ឋាភិបាលថ្មី ដើម្បីពិភាក្សាលើការដឹកនាំអាណត្តិថ្មីដោយម៉ាស៊ីនដឹកនាំថ្មី នាថ្ងៃទី១០ សីហា។ ប្រភព៖ Fresh News  តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.បនាទីក្រុងញូវយ៉ក បាន​រំលេច​ពីសា​រៈ​សំខាន់​នៃ​ការកសាង​សន្តិភាព សន្តិសុខ និង​ការទប់ស្កាត់​ជម្លោះ ដើម្បី​បញ្ចៀស​គ្រោះ​ទុរភិក្ស និង​អសន្តិសុខ​ស្បៀងអាហារ​។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានជំរុញការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌ និងការថែរក្សាបេតិកភណ្ឌក្នុងតំបន់អាស៊ាន តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្តាសមាជិកអាស៊ាន។ ប្រភព៖ Fresh News ព័ត៌មាននយោបាយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្តេជ្ញានឹងបម្រើប្រទេសជាតិ…

MORNING NEWS BRIEF [AUGUST 4, 2023]

ព័ត៌មានសំខាន់ៗ មន្ត្រីរដ្ឋាភិបាល បានបើកកិច្ចពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ជុំវិញស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីឆ្លើយតបនឹងរបាយការណ៍ស្តីពីសិទ្ធិមនុស្សរបស់UN ដែលកម្ពុជាចាត់ទុកថាលម្អៀង។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ កម្ពុជា និងថៃ នឹងធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាជាលើកដំបូង លើការសង្គ្រោះរុករក និងសង្គ្រោះគ្រោះមហន្តរាយ ក្នុងខែសីហា ដើម្បីជំរុញដល់កិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិទ្វេភាគី។ ប្រភព៖ Fresh News  រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានថ្លែងថា កម្ពុជាប្តេជ្ញាក្នុងការប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឱ្យមានប្រសិទ្ធភាព ដើម្បីធានាបានការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនសេដ្ឋកិច្ច។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ព័ត៌មាននយោបាយ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលកើតចេញពីគោលនយោបាយឈ្នះ-ឈ្នះ ដែលបានធ្វើឱ្យប្រទេសជាតិមានវឌ្ឍនភាព…

បទបង្ហាញពីលទ្ធផលនៃរបាយការណ៍ស្រាវជ្រាវ ជូន ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី

អំពីជំនួបពិភាក្សា អ្នកស្រាវជ្រាវ និងក្រុមការងារមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយ លោក ដាវ អានសាន បានធ្វើបទបង្ហាញពីលទ្ធផលនៃរបាយការណ៍ស្រាវជ្រាវ ស្តីពី «ការវាយតម្លៃសមត្ថភាព និងការអភិវឌ្ឍគំរូការអប់រំស្ទែមសម្រាប់វិទ្យាល័យ៖ ករណីសិក្សាខេត្ដកំពង់ស្ពឺ» ជូន ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣។ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន…

MORNING NEWS BRIEF [AUGUST 3, 2023]

ព័ត៌មានសំខាន់ៗ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះវៀតណាម សម្រាប់ការគាំទ្រឥតងាករេចំពោះកម្ពុជា និងប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងល្អរវាងបក្ស រដ្ឋាភិបាល និងប្រជាជន ដើម្បីប្រយោជន៍នៃប្រទេសទាំងពីរ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នាយទាហានសេនាធិការជាន់ខ្ពស់កម្ពុជា និងថៃ បើកកិច្ចប្រជុំលើកទី៧ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការលើការហ្វឹកហ្វឺនទ័ព និងសកម្មភាពរក្សាសន្តិភាពតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី  ធនាគារជាតិ បានបង្ហាញទស្សនវិស័យសម្រាប់ឆ្នាំ២០២៣ ថាសេដ្ឋកិច្ចកម្ពុជា រំពឹងនឹងបន្តកើនឡើងក្នុងរង្វង់ ៥,៥% ដោយសារកំណើនទេសចរណ៍ កសិកម្ម សំណង់ និងវិស័យកាត់ដេរ។ ប្រភព៖…