MORNING NEWS BRIEF [JULY 03, 2023]

MORNING NEWS BRIEF [JULY 03, 2023]

MORNING NEWS BRIEF [JULY 03, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតគ្រប់រូបអញ្ជើញទៅបោះឆ្នោត ដើម្បីអនុវត្តសិទ្ធិ ការពារសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍។ ប្រភព៖ ខ្មែរថាមស៍
  2. ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកសម័យប្រជុំពេញអង្គ ដើម្បីពិនិត្យលើអត្ថបទច្បាប់ ស្តីពវិសោធនកម្មច្បាប់បោះឆ្នោត នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. គ.ជ.ប បានពន្យល់ពីការដាក់សំណើសុំពិនិត្យ និងផ្តល់យោបល់ពីភាគីពាក់ព័ន្ធលើសេចក្តីព្រាងការកែសម្រួលបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. គ.ជ.ប បានវាយតម្លៃខ្ពស់ចំពោះស្ថានភាពថ្ងៃទី២ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ដែលប្រព្រឹត្តិទៅដោយរលូន មានសណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ ប្រភព៖ AMS News 
  2. គ.ជ.ប នឹងផ្សព្វផ្សាយកម្មវិធីគោលនយោបាយរបស់គណបក្សនានាតាមវិទ្យុ និងទទក ដើម្បីឱ្យប្រជាពលរដ្ឋស្វែងយល់ពីកម្មវិធីនយោបាយរបស់គណបក្សពីថ្ងៃទី១-២១ ខែកក្កដា ឆ្នាំ២០២៣។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. កម្ពុជា នឹងបញ្ជូនកងកម្លាំងមួកខៀវចំនួន ៣៥នាក់ ទៅបំពេញបេសកម្មរក្សាសន្តិភាព ក្រោមឆត្រអ.ស.ប នៅប្រទេសស៊ូដង់ ដើម្បីរួមចំណែកដល់ការរក្សាសន្តិភាពសកល។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
  1. រដ្ឋាភិបាល បានកំណត់ចំណូលថវិការដ្ឋសរុបសម្រាប់ឆ្នាំ២០២៤ គ្រោងនឹងសម្រេចឱ្យបានរង្វង់ ២៣,០៧% ខណៈចំណាយថវិការដ្ឋសរុប នឹងស្ថិតក្នុងរង្វង់ ២៦,២៩% នៃផ.ស.ស។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ក្នុងត្រីមាសទី១នៃឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣០ ដែលមានទុនវិនិយោគប្រមាណ ២០០លានដុល្លារ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. NBC សិក្សាលទ្ធភាពពង្រីកប្រព័ន្ធទូទាត់ប្រាក់ឆ្លងប្រទេសជាមួយ រវ៉ាន់ដា តាមរយៈការលើកកម្ពស់ប្រព័ន្ធទូទាត់ប្រាក់បាគង ដើម្បីលើកកម្ពស់វិស័យឌីជីថល និងFinTech រវាងប្រទេសនានា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
  1. រាជរដ្ឋាភិបាល នឹងរៀបចំការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក និងបុណ្យឯករាជ្យជាតិលើកទី៧០ឆ្នាំ នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៣ ក្រោយពីការខកខានពីឆ្នាំទៅ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  2. ក្រសួងអប់រំ បានពង្រីកវិសាលភាពកម្មវិធី BEEB ដែ​លជា​​​​កម្ម​វិ​ធី​​កា​រងា​​រ​ និ​ងមុ​ខ​រ​បរ​ស​ម​រ​ម្យ​ស​ម្រា​ប់​យុវជ​​ន ឱ្យ​​​ទៅដល់​ទូ​​​ទាំង​ ប្រ​ទេស​ និ​ង​ឈា​ន​ដ​ល់​​ក្រុ​ម​គោ​ល​ដៅ​ថ្មី​នៃអ្ន​កទ​ទួ​ល​ផ​ល​។​ ប្រភព៖ ភ្នំពេញប៉ុស្ត៍
  3. នាយកដ្ឋានប្រឆាំងគ្រឿងញៀន បានបង្ហាញថា ត្រឹមឆមាសទី១នៃឆ្នាំ២០២៣ អាជ្ញាធរបានឃាត់ខ្លួនជនល្មើសគ្រឿងញៀនចំនួនជាង ៩ពាន់នាក់ និងរឹបអូសគ្រឿងញៀនជិត ១តោន។ ប្រភព៖ ខ្មែរថាមស៍