Cambodia In4.0 Dialogue

កម្មវិធីសម្ពោធសៀវភៅ «ស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មទី៤» 150 150 Cambodia Development Center

កម្មវិធីសម្ពោធសៀវភៅ «ស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មទី៤»

កម្មវិធីសម្ពោធសៀវភៅ «ស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មទី៤»   ក្រោមមូលបទ «ការសម្រេចបានចក្ខុវិស័យកម្ពុជា ៤.០ ពេញលេញ ចាប់ផ្តើមពីការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន» រៀបចំដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បានប្រព្រឹតិ្តទៅយ៉ាងរលូន នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធ Zoom Webinar។ កម្មវិធីសម្ពោធសៀវភៅ «ស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មទី៤ នេះ មានកិត្តិយសទទួលបានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍…

បាឋកថាសាធារណៈ “អក្ខរកម្មឌីជីថល” 150 150 Cambodia Development Center

បាឋកថាសាធារណៈ “អក្ខរកម្មឌីជីថល”

វាគ្មិន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បាឋកថាសាធារណៈ ប្រធានបទ៖ អក្ខរកម្មឌីជីថលក្នុងបរិបទ កម្ពុជាឧស្សាហកម្ម ៤.០ ស្របពេលដែលបដិវត្តន៍ឧស្សាហកម្មទី៤ កំពុងតែកើតមានឡើងក្នុងពិភពលោក បច្ចេកវិទ្យាជំនាន់ថ្មីក៏កាន់តែមានភាពជឿនលឿន និងមានវត្តមាននៅគ្រប់ទីកន្លែង។ ដោយសារតែមានការអភិវឌ្ឍ និងរីកលូតលាស់នៃបច្ចេកវិទ្យាឌីជីថលក្នុងវិស័យជាច្រើន មនុស្សស្ទើរតែគ្រប់រូបបានប្រើប្រាស់ឧបករណ៍ឌីជីថល ឧបករណ៍វៃឆ្លាត រួមនិងឧបករណ៍ទំនើបៗជាច្រើនទៀតដែលជួយបង្កើនគុណភាពជីវិត ព្រមទាំងបទពិសោធន៍នៃការប្រកបការងារវិជ្ជាជីវៈជាដើម។ ដើម្បីសម្រេចឲ្យបាននូវសង្គមឌីជីថលមួយ វាតម្រូវឲ្យប្រជាពលរដ្ឋគប្បីមានចំណេះដឹងជាមូលដ្ឋានទាក់ទងនឹងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ដើម្បីមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាទាំងនោះក្នុងការបំពេញគោលបំណងរបស់ពួកគេ។ ដូចនេះហើយ អក្ខរកម្មឌីជីថល គឺជាធាតុចាំបាច់មួយសម្រាប់ការអភិវឌ្ឍសង្គម…

កិច្ចសន្ទនា កម្ពុជាឧស្សាហកម្ម ៤.០ 150 150 Cambodia Development Center

កិច្ចសន្ទនា កម្ពុជាឧស្សាហកម្ម ៤.០

កិច្ចសន្ទនា កម្ពុជាឧស្សាហកម្ម ៤.០     ហេតុអ្វី កម្ពុជាឧស្សាហកម្ម៤.០? ក្នុងពេលបច្ចុប្បន្ននេះ កម្ពុជាបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីធ្វើឲ្យមានសន្ទុះនៃការលើកកម្ពស់ចំណេះដឹងលើបដិវត្តន៍ឧស្សាហកម្មទី៤ និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេស ជាពិសេសគេឃើញមានគំនិតផ្ដួចផ្ដើមជាច្រើនពីវិស័យឯកជន ក្នុងការលើកទឹកចិត្តសហគ្រិនវ័យក្មេងឲ្យបង្កើតអាជីវកម្មឌីជីថលផ្ទាល់ខ្លួននៅក្នុងប្រទេស។ រាជរដ្ឋាភិបាលក៏បានព្យាយាមជួយដល់វិស័យឌីជីថល តាមរយៈការដាក់ចេញគោលនយោបាយ និងការផ្តល់មូលនិធិសហគ្រិនភាពដែលមានតម្លៃស្មើនឹង៥លានដុល្លារអាមេរិក ដើម្បីគាំទ្រអាជីវកម្មឌីជីថល។ នៅក្នុងមជ្ឈដ្ឋានសាធារណៈវិញ និន្នាការនេះត្រូវបានអង្គការក្រៅរដ្ឋាភិបាល និងវេទិកាសង្គមស៊ីវិល ជួយជម្រុញឲ្យមានការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីឧស្សាហកម្ម៤.០ ព្រមទាំងផ្ដួចផ្ដើមឲ្យមានការពិភាក្សាក្នុងចំណោមបញ្ញាវ័ន្ត អ្នកបង្កើតគោលនយោបាយ និងអ្នកជំនាញ។ សន្តិសុខឌីជីថលក៏ជាផ្នែកអាទិភាពមួយ ដែលបានកំណត់ដោយ នាយករដ្ឋមន្រ្តីកម្ពុជា ផ្ទាល់ដើម្បីធានាឲ្យបាននូវបរិស្ថានឌីជីថល ដែលមានសុវត្ថិភាពពេញលេញ…