Archives

MORNING NEWS BRIEF [APRIL 19, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [APRIL 19, 2023]

ព័ត៌មានសំខាន់ៗ កម្ពុជា និងវៀតណាម បានពិភាក្សាពីកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យការពារជាតិ និងបញ្ជាក់ពីការជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាព ជាពិសេសក្នុងវិស័យការពារជាតិ។ ប្រភព៖ ខ្មែរថាមស៍ ធនាគារជាតិ និងភាគីរវ៉ាន់ដា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងធនាគារទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍ ក្នុងរយៈពេល៣ខែនៃឆ្នាំ២០២៣ ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជា សម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន ២.៤៤៩,៤លានដុល្លារ ថយចុះប្រមាណ ២២,៤% បើធៀបនឹងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ព័ត៌មាននយោបាយ រដ្ឋសភា បានបន្តសម័យប្រជុំលើកទី៩ ដើម្បីពិភាក្សាលើរបៀវារៈចំនួន ០៣ ដែលក្នុងនោះមាន…

MORNING NEWS BRIEF [APRIL 11, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [APRIL 11, 2023]

ព័ត៌មានសំខាន់ៗ សម្តេចតេជោ បានថ្លែងថា រដ្ឋាភិបាលបានខិតខំលើកកម្ពស់ប្រសិ-ទ្ធភាពរបស់ SMEs តាមរយៈការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់ថ្នាលចុះបញ្ជីអាជីវកម្ម ការទូទាត់ប្រាក់ និងការបង់ពន្ធ។ ប្រភព៖ Fresh News កម្ពុជា បាននិងកំពុងបំផុសបំណងពង្រីកទំនាក់ទំនងពាណិជ្ជកម្មជាមួយតួកគី និងការបង្កើតរោងចក្រនៅកម្ពុជា ខណៈពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១៥២លានដុល្លារ ក្នុងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ក្នុងត្រីមាសទី១នៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា សម្រេចបាន ១១,២៥ពាន់លានដុល្លារ ថយចុះ ១៤,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍ ព័ត៌មាននយោបាយ ព្រឹទ្ធសភា…

MORNING NEWS BRIEF [APRIL 06, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [APRIL 06, 2023]

ព័ត៌មានសំខាន់ៗ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់គណៈកម្មការទន្លេមេគង្គ ឱ្យយកចិត្តទុកដាក់ក្នុងការដោះស្រាយគ្រាប់មិនទាន់ផ្ទុះជាច្រើនក្នុងទន្លេមេគង្គ ដើម្បីធានាសុវត្ថិភាពជូនប្រជាជន។ ប្រភព៖ ខ្មែរថាមស៍ ក្រសួងការបរទេស បង្ហាញលទ្ធផលសង្ខេបនៃកិច្ចប្រជុំកំពូល MRCលើកទី៤ ក្រោមមូលបទ «នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព»។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថាការធ្វើសមយុទ្ធរវាងកងទ័ពកម្ពុជា-ចិន បានបង្ហាញពីចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរ ក្នុងការរក្សាសុខសន្តិភាព និងស្ថិរភាពតំបន់ និងពិភពលោក។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី ព័ត៌មាននយោបាយ ប្រមុខរដ្ឋាភិបាលកម្ពុជា…

MORNING NEWS BRIEF [APRIL 05, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [APRIL 05, 2023]

ព័ត៌មានសំខាន់ៗ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ចំនួន​ 0៤ចំណុចក្នុងការលើកកម្ពស់ផលិតផលខ្មែរ ក្រោមបរិយាកាសដ៏អំណោយផលនៃម្លប់សន្តិភាព ដើម្បីជំរុញផលិតកម្ម និងការនាំចេញ។ ប្រភព៖ Fresh News ឥណ្ឌូនេស៊ី ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៣ បានស្នើសុំការគាំទ្រពីកម្ពុជាសម្រាប់កិច្ចប្រជុំធុរកិច្ច និងវិនិយោគអាស៊ានដើម្បីបង្ហាញសក្តានុពលសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។ ប្រភព៖ AMS News កម្ពុជា បានទទួលពានរង្វាន់អក្ខរកម្មពិភពលោកឆ្នាំ២០២៣ នៅសាកលវិទ្យាល័យ Oxford នៃប្រទេសអង់គ្លេសចំពោះភាពលេចធ្លោក្នុងការលើកកម្ពស់អក្ខរកម្ម និងការអប់រំនៅកម្ពុជា។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី ព័ត៌មាននយោបាយ…

MORNING NEWS BRIEF [APRIL 04, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [APRIL 04, 2023]

ព័ត៌មានសំខាន់ៗ សម្តេចប្រធានព្រឹទ្ធសភា និងឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាបានជួបពិភាក្សា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពនានា សម្រាប់ប្រយោជន៍រួមនៃប្រទេសទាំងពីរ។ ប្រភព៖ Fresh News សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ និងគាលការណ៍សំខាន់ៗចំនួន ០៥ចំណុច ដើម្បីជំរុញប្រសិទ្ធភាពក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។ ប្រភព៖ Fresh News ស្ថានទូតរស្ស៊ីប្រចាំកម្ពុជា បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ីនៅតែមានភាពល្អប្រសើរ បើទោះបីជាស្ថានភាពពិភពលោកនាពេលបច្ចុប្បន្ននៅមិនទាន់មានភាពប្រាកដប្រជានៅឡើយ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ព័ត៌មាននយោបាយ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចាត់ទុកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាដៃគូសំខាន់ និងបញ្ជាក់ការគាំទ្រមិនឱ្យមហាអំណាចជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងប្រទេសនីមួយៗ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល…

MORNING NEWS BRIEF [APRIL 03, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [APRIL 03, 2023]

ព័ត៌មានសំខាន់ៗ សម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី៤ នៃគណៈកម្មការទន្លេមេគង្គ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងអនុតំបន់ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខាងមុខ។ ប្រភព៖ ខ្មែរថាមស៍ សម្តេចតេជោ បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកែទម្រង់ស៊ីជម្រៅ និងលើកទឹកចិត្តការវិនិយោគ ដើម្បីពង្រឹងការប្រកួតប្រជែងដោយសេរីក្នុងសេដ្ឋកិច្ច ក្រោមដំបូលសន្តិភាព និងប្រជាធិបតេយ្យ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ គណៈរដ្ឋមន្ត្រី បានពិភាក្សា និងសម្រេចតាមរបៀបវារៈចំនួន ០៣ ដែលក្នុងនោះមានសេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ និងសេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ និងបញ្ហាផ្សេងៗ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ព័ត៌មាននយោបាយ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសង្កត់ធ្ងន់ថា កម្ពុជាត្រូវតែពង្រឹងសមត្ថភាពយោធា…

MORNING NEWS BRIEF [MARCH 31, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [MARCH 31, 2023]

ព័ត៌មានសំខាន់ៗ កម្ពុជា និងអេហ្ស៊ីប បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតទ្វេភាគី និង​បង្ហាញបំណងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពនានា នៅក្នុងក្របខណ្ឌតំបន់អាស៊ាន។ ប្រភព៖ ខ្មែរថាមស៍ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងប្រធាន IFC បានផ្លាស់ប្តូរយោបល់ពាក់ព័ន្ធនឹងសមិទ្ធផលសំខាន់ៗក្នុងវិស័យពាណិជ្ជកម្ម និងឱកាសវិនិយោគក្នុងវិស័យនៅកម្ពុជា។ ប្រភព៖ Fresh News  ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ បានសន្យានឹងផ្តល់ជំនួយចំនួន ៤០០លានអឺរ៉ូ ដល់កម្ពុជាដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍នានា ក្នុងវិស័យអាទិភាព សម្រាប់ឆ្នាំ២០២៣–២០២៤។ ប្រភព៖ Fresh News ព័ត៌មាននយោបាយ នាយឧត្តមសេនីយ៍ ហ៊ុន​ ម៉ាណែត និងឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា…

MORNING NEWS BRIEF [MARCH 30, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [MARCH 30, 2023]

ព័ត៌មានសំខាន់ៗ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់ការប្តេជ្ញាបន្តពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកល។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍​ បី ធី វី រដ្ឋសភា បានបើកសម័យប្រជុំលើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សាលើរបៀបវារៈចំនួន០៣ ដែលក្នុងនោះមានសេចក្តីព្រៀងច្បាប់ស្តីពីអនុម័តលើសន្ធិសញ្ញាកំណត់ព្រំដែនកម្ពុជា-ឡាវ។ ប្រភព៖ Fresh News ក្រសួងប្រៃសណីយ៍ បានបញ្ចេញកញ្ចប់ថវិកាចំនួន ២០លានដុល្លារបន្ថែមលើ ៣លានដុល្លាក្នុងមួយឆ្នាំដើម្បីទ្រទ្រង់ និងជំរុញការសិក្សា និងកសាងធនធានមនុស្សផ្នែកបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។ ប្រភព៖ Fresh News ព័ត៌មាននយោបាយ នាជំនួបជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ប្រធានគ.ជ.ប…

MORNING NEWS BRIEF [MARCH 29, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [MARCH 29, 2023]

ព័ត៌មានសំខាន់ៗ ព្រះមហាក្សត្រ បានប្រោសព្រះរាជទានព្រះរាជសវនាការ ដល់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីពិភាក្សាលើការពង្រីក និងពង្រឹងទំនាក់ទំនងទ្វេភាគី។ ប្រភព៖ ខ្មែរថាមស៍   សម្តេចតេជោ បានដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំជាមួយប្រព័ន្ធអ.ស.បប្រចាំកម្ពុជា ដើម្បីពិភាក្សាលើការឆ្លើយតប និងតម្រូវការក្នុងការស្តារសេដ្ឋកិច្ច-សង្គម និងបញ្ហាសុខភាពសាធារណៈ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី  រដ្ឋបាលខេត្តបាត់ដំបង និងឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ថៃ និងឡាវ បានពិភាក្សាការងារលើការជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្តសៀមរាប និងប្រទេសកាណាដា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ព័ត៌មាននយោបាយ ភាគីចិន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា-ចិន…

MORNING NEWS BRIEF [MARCH 28, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [MARCH 28, 2023]

ព័ត៌មានសំខាន់ៗ កម្ពុជា និងម៉ាឡេស៊ី បានប្តេជ្ញានឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមដែល  គម្រាមកំហែងដល់ស្ថិរភាពតំបន់ និងពិភពលោក។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ សម្តេចប្រធានព្រឹទ្ធសភា និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានពិភាក្សាការងារដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងសម្រាប់ប្រយោជន៍រួមនៃប្រទេសទាំងពីរ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល  សម្តេចតេជោ បានស្នើដល់ម៉ាឡេស៊ី គាំទ្រកម្ពុជាក្នុងការស្ថាបនាខ្សែកាបអគ្គិសនីបាតសមុទ្រ ដែលឆ្លងកាត់សមុទ្ររបស់ម៉ាឡេស៊ីសម្រាប់គម្រោងពាណិជ្ជកម្មថាមពលបៃតងកម្ពុជា-សិង្ហបុរី។ ប្រភព៖ Fresh News ព័ត៌មាននយោបាយ កម្ពុជា បានបញ្ជាក់ពីការគាំទ្រចំពោះអធិបតេយ្យនៃប្រទេសម៉ារ៉ុក នៅតំបន់សាហារ៉ាខាងលិច និងកិច្ចខិតខំប្រឹងប្រែងឈានទៅរកដំណោះស្រាយជម្លោះនយោបាយនៃតំបន់នោះ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍…