MORNING NEWS BRIEF [FEBRUARY 23, 2023]

MORNING NEWS BRIEF [FEBRUARY 23, 2023]

MORNING NEWS BRIEF [FEBRUARY 23, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់អាល្លឺម៉ង់ ក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-សង្គម នានា។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  2. អនុព័ន្ធយោធារបស់ស្ថានទូតកម្ពុជាប្រចាំវៀតណាម បានដឹកនាំគណៈប្រតិភូទៅធ្វើទស្សនកិច្ច នៅបណ្ឌិតសភាកងទ័ពជើងទឹកវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា។ ប្រភព៖ ខ្មែរថាមស៍
  3. គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហាញលទ្ធផលនៃការចូលរួមការពាររបាយការណ៍ជាតិ ស្តីពីការអនុវត្តកតិសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌កម្ពុជា នៅប្រទេសស្វ៊ីស។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. រដ្ឋសភា បានចេញសេចក្តីប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរ និងទាមទារឱ្យស្ថាប័នតុលាការ និងអាជ្ញាធរ ចាត់វិធានការការតាមផ្លូវច្បាប់ចំពោះ លោក សម រង្ស៊ី ដែលបន្ត​ប្រមាថលើព្រះមហាក្សត្រ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. ក្រសួងមហាផ្ទៃ បានបង្ហាញថា តាមរយៈកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានមុខងារជិត ៦០ និងសេវារដ្ឋ​បាល​ជាង ៨០០ប្រភេទ ត្រូវបានធ្វើប្រតិភូកម្មទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. គ.ជ.ប បានបង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្សព្វផ្សាយពាក់ព័ន្ធនឹងវិធានការសន្តិសុខ និងសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាខេត្តកណ្តាល កំពង់ស្ពឺ និងក្រចេះ។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
  1. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មី ចំនួន ០៣បន្ថែម ដែលមានទំហំទឹកប្រាក់ប្រមាណ ១៧,៦លានដុល្លារ និងបង្កើតឱកាសការងារប្រមាណ ៦ម៉ឺនកន្លែង។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  2. ក្រសួងពាណិជ្ជកម្ម និងខេត្តហៃណាននៃប្រទេសចិន បានឯកភាពគ្នាលើគម្រោងបង្កើតអនុស្សរណៈយោគយល់គ្នា ជំហានដំបូងលើកិច្ចសហប្រតិបត្តិការជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ក្រសួងសាធារណការ បាននឹងកំពុងស្វែងរកវិនិយោគិនមកធ្វើការបណ្តាក់ទុនក្នុងគម្រោងផ្លូវរថភ្លើងល្បឿនលឿន ពីភ្នំពេញ ទៅទីក្រុងប៉ោយប៉ែត ដែលមានតម្លៃ ៤ពាន់លានដុល្លារ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. រដ្ឋាភិបាលជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៣០,៦លានដុល្លារ ដល់កម្ពុជា ដើម្បីអនុគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង។ប្រភព៖ Fresh News 
  2. ក្រសួងមហាផ្ទៃ បានលើកឡើងថា នៅឆ្នាំ២០២២ ការអនុវត្ត​​គោលនយោបាយ​ភូមិ​ឃុំ-សង្កាត់ មាន​សុវត្ថិភាព បានកាត់បន្ថយ​​បទល្មើសបានចំនួន​ ៩% និង​បង្ក្រាប​បទល្មើស​ដល់​ ៩២%​។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតភូមិថ្មីចំនួន១៦ និងបំបែកភូមិចំនួន ០៧ ក្នុងខេត្តកំពង់ចាម ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តការងារតាមមូលដ្ឋាន។ ប្រភព៖ ខ្មែរថាមស៍