MORNING NEWS BRIEF [JUNE 12, 2023]

MORNING NEWS BRIEF [JUNE 12, 2023]

MORNING NEWS BRIEF [JUNE 12, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិUAE បានជួបពិភាក្សាការងារលើការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគលើវិស័យសក្តានុពលនានា។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  2. កម្ពុជា និងហ្វ៊ីលីពីន បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា ដើម្បីផ្តល់ផលប្រយោជន៍រួមដល់ប្រទេស ប្រជាជន និងវិស័យការពារជាតិនៃប្រទេសទាំងពីរ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. រដ្ឋលេខាធិការក្រសួងការបរទេស និងឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា បានជួបពិភាក្សា និងបញ្ជាក់ពីការគាំទ្ររបស់កម្ពុជាចំពោះគុយបាសម្រាប់តំណែងជាប្រធានក្រុម G77+ចិន។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. សម្តេចតេជោ បានរំពឹងថារដ្ឋាភិបាលថ្មីនឹងត្រូវបង្កើតឡើងដោយជោគជ័យនៅចុងខែសីហា ក្រោយពេលការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ប្រព្រឹត្តទៅដោយរលូន។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. អគ្គបញ្ជាការដ្ឋានខ.ភ.ម បានចេញសេចក្តីថ្លែងការណ៍ស្តីពីលទ្ធផលកិច្ចប្រជុំ ACDEM លើកទី២០ នៅឥណ្ឌូណេស៊ី ដែលពុំបានលើកឡើងពីការធ្វើសមយុទ្ធរួមរបស់អាស៊ាននៅSCS។ ប្រភព៖ Fresh New
  3. គ.ជ.ប បានចេញសេចក្តីណែនាំ ស្តីពីការបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយ នៅតាមមណ្ឌលបោះឆ្នោតទូទាំងប្រទេស និងការចុះឈ្មោះសង្កេតការណ៍តាមការិយាល័យបោះឆ្នោត។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
  1. សម្តេចតេជោ បានស្នើឱ្យរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ UAE ជំរុញការវិនិយោគលើវិស័យពាណិជ្ជកម្ម និងការពង្រីកទីផ្សារនាំចេញ ស្រូវ ការកែច្នៃស្វាយចន្ទី និងដំឡូងមីរបស់កម្ពុជាទៅអារ៉ាប់រួម។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. សម្តេចតេជោ បានលើកឡើងថា CCFTA បានជំរុញដល់ការនាំចេញកម្ពុជាទៅកាន់ប្រទេសចិន ដែលក្នុងរយៈពេល០៤ខែនៃឆ្នាំនេះ ការនាំចេញកម្ពុជា សម្រេចបាន ៤៣៩,៥លានដុល្លារ កើនឡើង ៣,៧%។ ប្រភព៖ ខ្មែរថាមស៍
  3. ក្នុងរយៈពេល០៤ខែនៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសិង្ហបុរីសម្រេចបាន ២២៣លានដុល្លារ កើនឡើងប្រមាណ ៣៥០% បើធៀបនឹងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
  1. សម្តេចតេជោ បានបញ្ជាក់ថាការអភិវឌ្ឍ និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តបន្ថែមនៅកម្ពុជា ជាការចាំបាច់ សម្រាប់កម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍដោយសុខដម។ ប្រភព៖ ខ្មែរថាមស៍
  2. ក្រសួងផែនការ បានដាក់ឱ្យប្រើប្រាស់ APPដែលជាកម្មវិធីទទួលមតិជំទាស់ និងសំណូមពររបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដើម្បីផ្តល់ដំណោះស្រាយឱ្យកាន់តែប្រសើរប្រសិទ្ធភាព។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍​ បី ធី វី
  3. កម្ពុជា បានដណ្តើមបានមេដាយចំនួន ៦៩គ្រឿង ដែលក្នុងនោះមានមេដាយមាសចំនួន ៩គ្រឿង ពីព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ប្រភព៖ ខ្មែរថាមស៍