MORNING NEWS BRIEF [JUNE 28, 2023]

MORNING NEWS BRIEF [JUNE 28, 2023]

MORNING NEWS BRIEF [JUNE 28, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោ បានចេញបទបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធ ជាពិសេសអង្គភាពប្រឆាំងភេរវកម្ម ត្រៀមក្នុងការបាញ់ទម្លាក់ដ្រូន ដែលហោះចូលក្នុងទឹកដីកម្ពុជានៅតាមបណ្តោយព្រំដែនវៀតណាម។ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. សម្តេចតេជោ បានអំពាវនាវដល់ជនរួមជាតិកុំឱ្យមានការភិតភ័យចំពោះការចល័តកងទ័ព នៅភូមិសាស្ត្រខេត្តរតនៈគិរី មណ្ឌលគីរី និងក្រចេះ ព្រោះការណ៍នេះ គឺដើម្បីកម្ចាត់ពួកភេរវកម្ម។ ប្រភព៖ AMS News
  3. សម្តេចតេជោ បានជំរុញឱ្យពន្លឿនការរៀបចំក្របខ័ណ្ឌច្បាប់ និងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីពន្លឿនដំណើរការតុលាការពាណិជ្ជ-កម្ម ដើម្បីធានាដល់ការដោះស្រាយវិវាទពាណិជ្ជកម្ម។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. គ.ជ.ប បានអំពាវនាវដល់គ្រប់គណបក្សនយោបាយឱ្យគោរពតាមបទប្បញ្ញត្តិនៃការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ ដែលនឹងចាប់ផ្តើមនាថ្ងៃទី១ ខែកក្កដា ខាងមុខនេះ។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  2. សម្តេចតេជោ បានបញ្ជាក់ថា គោលនយោបាយក្រោមការដឹកនាំរបស់សម្តេច គឺរក្សាឱ្យបានស្ថិរភាពនយោបាយ និងការអភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ច និងការយកចិត្តទុកដាក់លើប្រជាពលរដ្ឋជាធំ។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  3. ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា គោលនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំគណបក្សប្រជាជន សម្រេចបានសន្តិភាពពេញលេញ និងឯកភាពជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មានសេដ្ឋកិច្ច
  1. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជូនដំណឹង ស្តីពីការអនុវត្តច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលជាយន្តការមួយរួមចំណែកដល់ការទាក់ទាញ និងជំរុញការវិនិយោគមកកម្ពុជា។ ប្រភព៖ Fresh News
  2. គិតត្រឹមខែមេសានៃឆ្នាំ២០២៣ ការនាំចេញសម្លៀកបំពាក់របស់កម្ពុជាទៅកាន់ទីផ្សារអេស្ប៉ាញ សម្រេចបានក្នុងទឹកប្រាក់ប្រមាណ ៣២៦,៦លានដុល្លារ កើនឡើង ១៩,២% បើធៀបនឹងឆ្នាំ២០២២។  ប្រភព៖ ខ្មែរថាមស៍
  3. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគបន្ថែមចំនួន ១៥ ដែលមានទុនវិនិយោគប្រមាណ ២១៨,៣លានដុល្លារ និងបង្កើតឱកាសការងារប្រមាណ មួយម៉ឺនប្រាំពីរពាន់កន្លែង។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ភាពជោគជ័យរបស់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាការខិតខំប្រឹងប្រែងរបស់គណៈកម្មការជំនាញ គ្រូបង្វឹក អត្តពលិក និងឆន្ទៈរបស់រដ្ឋាភិបាល។ ប្រភព៖ ទីភ្នាក់ងារសារព័តមានកម្ពុជា
  2. ក្រសួងអប់រំ បានបង្ហាញពីវឌ្ឍនភាព និងសមិទ្ធផល ស្តីពីការរៀបរៀងនិពន្ធ និងកែលម្អសៀវភៅសិក្សា ដើម្បីលើកកម្ពស់គុណភាពការសិក្សាជាខេមរភាសាសម្រាប់ការស្រាវជ្រាវនៅកម្ពុជា។ ប្រភព៖ Fresh News
    ក្រសួងធនធានទឹក បានជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ថានឹងមានភ្លៀងធ្លាក់កម្រិតតិចទៅបង្គួរ លាយឡំនឹងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣។ ប្រភព៖ Fresh News