MORNING NEWS BRIEF [MAY 29, 2023]

MORNING NEWS BRIEF [MAY 29, 2023]

MORNING NEWS BRIEF [MAY 29, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ព្រះមហាក្សត្រ បានសព្វព្រះរាជ​ហឫទ័យយាងទៅព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសឥណ្ឌា ចំនួន ០៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ ទី៣១ ខែឧសភា ឆ្នាំ២០២៣។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  2. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញសេចក្តីថ្លែងការណ៍អះអាងពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ប្រភព៖ ខ្មែរថាមស៍
  3. គណបក្សប្រជាជនកម្ពុជា បានទទួលលេខរៀងទី១៨ សម្រាប់ការប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មី ថាមិនអត់ឱនឱ្យជាដាច់ខាតចំពោះក្រុមជ្រុលនិយម ដែលមានបំណងធ្វើបដិវត្តន៍ពណ៌ ប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់។ ប្រភព៖ ខ្មែរថាមស៍
  2. ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអំពាវនាវប្រជាពលរដ្ឋបន្តរួបរួមក្នុងធ្លុងសាមគ្គី ដើម្បីបន្តថែរក្សាការពារសន្តិភាព និងសុខដុមរមនាសង្គមជាតិ ដែលរកបានដោយលំបាក។ ប្រភព៖ AMS News 
  3. គ.ជ.ប បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចាប់ផ្តើមនៃការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតចំនួនជាង ៩.៧១០.៦៥៥សន្លឹក សម្រាប់បម្រើឱ្យការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
  1. គិតត្រឹមខែមេសានៃឆ្នាំ២០២៣ ការនាំចេញផលិតផលរបស់កម្ពុជាមានទឹកប្រាក់ប្រមាណ ៧.៣៣១លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ កម្ពុជាថ្មី
  2. សម្តេចកិត្តិសង្គហបណ្ឌិត​ ម៉ែន សំអន បានដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចនៅទីស្នាក់ការធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម និងពិភាក្សាលើការជំរុញវិនិយោគ ពាណិជ្ជម្ម និងទេសចរណ៍។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងពាណិជ្ជកម្ម និងស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានបើកសម្ពោធវេទិកាពាណិជ្ជកម្ម និងវិនិយោគរួម (JTIF) ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់កីឡាករ កីឡាការនី ត្រូវគោរពច្បាប់ ក្រឹត្យក្រម និងវិធាននៃការប្រកួតឱ្យបានខ្ជាប់ខ្ជួន ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. ក្រសួងសុខាភិបាល បានក្រើនរម្លឹកពីការបន្តប្រុងប្រយ័ត្នការពារការចម្លងវីរុសកូវីដ១៩ ពពួក Omicron XBB.1.5 ដោយសារការកើនឡើងករណីឆ្លងនៅតាមប្រទេសជិតខាង និងសកលលោក។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. រដ្ឋាភិបាល គ្រោង​នឹងរៀបចំ​ដាក់​ឯកសារ​សម្រាប់​ក្រុង​បាត់ដំបងដើម្បីចូលជាសមាជិកក្នុងបណ្តាញ​ទីក្រុងដែលមានភាព​ច្នៃប្រឌិត របស់ UNESCO Creative Cities Network-UCCN ក្នុងឆ្នាំនេះ។ ប្រភព៖ ខ្មែរថាមស៍