ជ្រុងមួយនៃទិសស្លោកកម្ពុជា «បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីពង្រឹងឯករាជ្យ និងអធិបតេយ្យជាតិ»
អំពីអ្នកនិពន្ធ * ឯកឧត្តម ទាន សំណាង គឺជាប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ **លោក រស់ សយម្ភូ គឺជាអ្នកស្រាវជ្រាវដំបូងនៃសមាគមសាលាត្រាជូ។ អំពីទស្សនៈអ្នកនិពន្ធ នៅក្នុងពិភពលោកដែលពោរពេញដោយការប្រកួតប្រជែង ជាពិសេសផ្នែកភូមិសាស្ត្រនយោបាយ វាបានបង្កនូវគ្រោះថ្នាក់យ៉ាងខ្លាំង ដែលទាមទារឱ្យរដ្ឋអំណាចកណ្តាល និងរដ្ឋតូចមានភាពប្រាកដប្រជា និងការប្រុងប្រយ័ត្នខ្ពស់លើសកម្មភាព និងការសម្រេចចិត្តគោលនយោបាយការបរទេសរបស់ខ្លួន។ ការប្រកួតប្រជែងខាងលើ ប្រៀបបាននឹងជើងមេឃដ៏ធំល្ហល្ហេវ ពុំអាចកំណត់ទីបញ្ចប់បាន ជាហេតុបង្កនូវភាពស្មុគស្មាញបន្ថែមទៀតដល់តួអង្គរដ្ឋ។ ជ្រកក្រោមទិសស្លោក «បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីពង្រឹងឯករាជ្យ និងអធិបតេយ្យជាតិ» កម្ពុជា…